ខណៈ Kalidou Koulibaly កំពុងស្ទាក់ស្ទើរបន្តនៅ Napoli ក្រុម Liverpool បានចូលខ្លួនទៅប្រជែងយកខ្សែការពារដ៏រឹងមាំរូបនេះដើម្បីចាប់ដៃគូជាមួយ Virgil Van Dijk។
Koulibaly បានឈានដល់វ័យ២៨ឆ្នាំទៅហើយ ស្របពេលមានក្លឹបធំៗជាច្រើនប្រញាយគ្នាចង់បានរូបគេ។ ខ្សែការពារសញ្ជាតិសេណេហ្គាល់រូបនេះសល់កុងត្រាជាមួយក្លឹបអាណាព្យាបាល Napoli រហូត២០២៣ ដូច្នេះតម្លៃខ្លួនតារាស្បែកខ្មៅរូបនេះមិនក្រោមយ៉ាងហោចក៏ក្បែរ៨០លានផោនដែរ។
Liverpool, Manchester United និង Newcastle សុទ្ធតែចង់បាន Koulibaly ប៉ុន្តែក្រុមលោក Jurgen Klopp ហាក់មានភាគរយច្រើនជាងគេដោយសារក្លឹបកំពុងឡើងជើងនិងមានកៅអីទ្វីបអឺរ៉ុបរួចជាស្រេច។ ហេតុផលសំខាន់មួយទៀត Sadio Mane ជាមិត្តរួមជាតិសេណេហ្គាល់ក៏លេងនៅទីនោះដែរ៕