Liverpool ប្រហែលមិនទិញកីឡាករថ្មីទេ ព្រោះ Covid-19 ប៉ះពាល់ធ្ងន់ធ្ងរ។

0
378

Liverpool ​ទំនង​ជា​មិន​អាច​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ដូរ​កីឡាករ​នៅ​ពេល​ខាង​មុខ​នេះ​បាន​ទេ ដោយសារ​តែ​ក្លឹប​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​តែ Covid-19 ។

Premier Leageue ​កំពុង​ចាប់​ផ្ដើម​រក​វិធី​ដើម្បី​បើក​ការ​ប្រកួត​វិញ​ហើយ បើ​ទោះ​ជា​ក្នុង​លក្ខខណ្ឌ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ក៏​ដោយ។ ​ការ​ចង់​បើក​ការ​ប្រកួត​វិញ​ដើម្បី​បញ្ចប់​រដូវ​កាល​ឱ្យ​ទាល់តែ​បាន​នេះ គឺ​ដើម្បី​គេច​ផុត​ពី​ការ​សង​ប្រាក់​ទៅ​ខាង​ទូរទស្សន៍​វិញ ដែល​មាន​តម្លៃ​រាប់​រយ​លាន​ផោន​ឯ​ណោះ។

បើ​ទោះ​ជា​អាច​ដំណើរ​ការ និង​បញ្ចប់​លីគ​រដូវ​កាល​នេះ​បាន​មែន ក៏​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​រង​ផល​ប៉ះ​ពាល់​ខ្លះ​ផ្នែក​សេដ្ឋកិច្ច​ដែរ។ ​ជាក់ស្ដែង​ការ​ប៉ះពាល់​នេះ ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​នា​រដូវ​កាល​ទីផ្សារ​មិន​ខាន។ ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​ថា Liverpool ​ជា​ក្លឹប​មុន​ដែរ ដែល​បង្ហើប​ពី​គម្រោង​មិន​ទិញ​កីឡាករ​ថ្មី​ឡើយ។ ​ពួកគេ​អាច​នឹង​ប្រើប្រាស់​កីឡាករ​ចាស់ៗ ​របស់​ខ្លួន ដើម្បី​លេង​នៅ​រដូវ​កាល​ថ្មី ​ជា​ជាង​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ចំណូល​ថ្មី៕