ក្រុម Burnley បានក្លាយជាក្រុមដំបូង ដែលអាចរកពិន្ទុបានក្នុងដី Anfield របស់ Liverpool រដូវកាលនេះ។ Andrew Robertson បានតែតឲ្យក្រុមម្ចាស់ផ្ទះ Liverpool នាំមុខមុននៅនាទី ៣៤ ប៉ុន្តែ Jay Rodriguez ស៊ុតឲ្យ Burnley តាមស្មើនៅនាទី ៦៩។ លទ្ធផលស្មើ ១-១ នេះ បានរក្សាដល់ចប់ការប្រកួត។
សូមបញ្ជាក់ថា ប្រកួតក្នុងដី ១៧ប្រកួតកន្លងមក Liverpool ឈ្នះ ៣ពិន្ទុពេញរហូត ទើបតែភ្លាត់ស្មើ ១ប្រកួតនេះប៉ុណ្ណោះ។
១ពិន្ទុបន្ថែមនេះ ជួយឲ្យ Burnley ឈរលេខ ៩ ក្នុងតារាង មាន ៥០ពិន្ទុ ខណៈក្រុមជើងឯក Liverpool កើនដល់ ៩៣ពិន្ទុ។
លទ្ធផលគូផ្សេងទៀត កាលពីយប់មិញ៖
Norwich ០-៤ West Ham
Watford ២-១ Newcastle
Sheffield ៣-០ Chelsea
Brighton ០-៥ Man City