Liverpool ចំណាយលើ “ភ្នាក់ងារផ្ទេរ” ច្រើនជាង Man Utd និង Chelsea

0
580

Liverpool ជារឿយៗត្រូវបានគេសរសើរចំពោះការចំណាយដោយសន្សំសំចៃរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករ ប៉ុន្តែពួកគេចំណាយលើ “ភ្នាក់ងារ” ច្រើនជាងទាំង Man Utd និង Chelsea ។

យោងតាម ​​Off The Pitch ក្រុម Liverpool នាំមុខក្លឹបនៅ Premier League ក្នុងចំនួនទឹកប្រាក់ដែលបានចំណាយលើថ្លៃភ្នាក់ងាររវាងឆ្នាំ២០១៧ ដល់ ២០២០ ដែលមានចំនួន ១១៨.៧ លានផោន។

ទោះជាយ៉ាងណាក៏ដោយ ថ្លៃឈ្នួលដ៏ច្រើននេះក៏បានជួយឱ្យគ្រូបង្វឹកលោក Jurgen Klopp ទទួលបានការចុះហត្ថលេខារបស់កីឡាករសំខាន់ៗរួមមាន Mohamed Salah, Virgil van Dijk និង Fabinho ខណៈដែលគាត់បានដឹកនាំ Liverpool ឱ្យឈ្នះជើងឯក Premier League និង Champions League ។

Thirty years, 239 players and £1.47bn - Liverpool's pursuit of title number  19 - BBC Sport

ការចំណាយទាំងនេះ គឺមានតួលេខខ្ពស់ជាងចំនួន៨លានផោន ដែលក្លឹបផ្សេងនៅអង់គ្លេសចំណាយត្រឹមតែ ១១០លានផោន ហើយក្លឹបដែលមានខ្ទង់ចំណាយបន្ទាប់គឺ Chelsea ។ ក្រុមតោខៀវក៏បានឈ្នះពានរង្វាន់ Champions League ជាលើកទីពីរកាលពីរដូវកាលមុនផងដែរ។

ជាមួយគ្នានេះ Man City ដែលជាម្ចាស់ជើងឯក Premier League នៅរដូវកាលមុន បានចំណាយប្រាក់ ១០៣.៣ លានផោនសម្រាប់ “ភ្នាក់ងារ” ខណៈដែល Man Utd ចំណាយចំនួន ៩៣ លានផោន។

យ៉ាង​ណា​មិញ ក្លឹប​ដែល​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប​ក្នុង​ពេល​ថ្មីៗ​នេះ​គឺ Borussia Dortmund។ ពួកគេបានចំណាយច្រើនជាង ១៤០ លានផោន តាមរយៈការផ្ទេរកីឡាករវ័យក្មេងដូចជា Erling Haaland, Jadon Sancho, Jude Bellingham ។

Jadon Sancho: "It's a great feeling to play with Erling Haaland" |  Bundesliga

ចំពោះករណី Haaland បើទោះបីជាតម្លៃផ្ទេរ ២០ លានអឺរ៉ូក៏ដោយ ក៏ក្រុម Dortmund ត្រូវបានគេដឹងថាត្រូវចំណាយប្រាក់រាប់សិបលាននៃកម្រៃជើងសារផ្សេងទៀតសម្រាប់ “ភ្នាក់ងារ” Mino Raiola និងឪពុករបស់ខ្សែប្រយុទ្ធន័រវេសរូបនេះ។

ដោយឡែកសម្រាប់ក្រុម Juventus បានចំណាយយ៉ាងច្រើនជាមួយនឹង ១១២លានផោន រួមទាំងតម្លៃដ៏ធំនៃការចុះហត្ថលេខា Cristiano Ronaldo ពី Real Madrid ៕