ការពិតនៃការចំណាយរបស់ Man Utd សម្រាប់ Ronaldo ដែលមានតួលេខខ្ពស់បំផុត

0
553

កញ្ចប់ប្រាក់បៀវត្សរ៍របស់ ក្រុមបីសាចក្រហម បានកើនឡើងជិត ២៥% បន្ទាប់ពី Cristiano Ronaldo បានត្រលប់ទៅ Old Trafford វិញ ក្នុងនាមជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុង Premier League ។

Ronaldo បានចូលរួមជាមួយក្រុម Man Utd កាលពីរដូវក្ដៅកន្លងមកនេះ ហើយទទួលបានប្រាក់ខែប្រមាណ ៥៥០០០០ផោន ក្នុងមួយសប្តាហ៍។ បន្ថែមពីលើការចុះហត្ថលេខារបស់ Raphael Varane, Jadon Sancho និង Tom Heaton កញ្ចប់ប្រាក់បៀវត្សរ៍របស់ក្លឹបបានកើនឡើងយ៉ាងខ្លាំងបំផុត។

យោងតាមលទ្ធផលហិរញ្ញវត្ថុចុងក្រោយ ការត្រលប់មកវិញរបស់ Ronaldo និងកីឡាករបីនាក់ទៀតដែលចុះហត្ថលេខានៅរដូវក្តៅកន្លងមកនេះបានបន្ថែមជិត ១.៣ លានផោនក្នុងមួយសប្តាហ៍ទៅវិក័យប័ត្រប្រាក់ឈ្នួលរបស់ Man Utd ។

Man Utd wage bill 'soars by at least £16m to over £300m' after Jadon Sancho  transfer… with Raphael Varane to come

ប្រាក់ឈ្នួលក្នុងរយៈពេលបីខែដល់ថ្ងៃទី ៣០ ខែកញ្ញាបានកើនឡើងយ៉ាងខ្លាំងដល់ ៨៨.៥ លានផោន គឺមានការកើនឡើង ១៦.៦ លានផោន និង ២៣.១% ធៀបនឹងត្រីមាសមុន។

Ronaldo គឺជាកក្តាសំខាន់បំផុតដែលធ្វើឱ្យប្រាក់បៀវត្សរ៍របស់ Man Utd កើនឡើងខ្ពស់ដូច្នេះ ហើយ​ក៏​ជា​អ្នក​ទទួលបានប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ Premier League បន្ទាប់​ពី​ត្រលប់​មក​កាន់ទីនេះវិញកាលពី​ខែ​សីហា ឆ្នាំ២០២១នេះ។

អនុប្រធានប្រតិបត្តិលោក Ed Woodward បាននិយាយថាភាពជោគជ័យនៅលើទីលាននៅតែជាអាទិភាពកំពូលរបស់ក្លឹប ហើយអ្នកចាត់ការ Ole Gunnar Solskjaer បានផ្តោតលើគោលដៅនោះ។ លោកបាននិយាយថា «ទោះបីជាលទ្ធផលហិរញ្ញវត្ថុទាំងនេះ បង្ហាញពីលទ្ធភាពនៃភាពធន់របស់យើងតាមរយៈជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែអាទិភាពកំពូលរបស់យើងគឺជោគជ័យនៅលើទីលានប្រកួត»។

Cristiano Ronaldo's salary: How much Man Utd star makes a week, month and  year - Opera News

កញ្ចប់ប្រាក់បៀវត្សរ៍កើនឡើង គឺត្រូវបានជួយទប់ដោយប្រាក់លក់ចេញកីឡាករបានចំនួន ១៧.៤ លានផោន ជាពិសេសការផ្ទេររបស់ Dan James ទៅ Leeds ទោះបីជា Man Utd ក៏ទទួលបានថ្លៃឈ្នួលផងដែរក្នុងការផ្ទេរ Romelu Lukaku ពី Inter Milan ទៅ Chelsea ។

សរុបមក ប្រាក់ចំណូលសរុបរបស់បិសាចក្រហមបានកើនឡើង ១៦.១% ដល់ ១២៦.៥ លានផោន ដែលត្រូវបានពន្យល់ថា ដោយមានការកើនឡើងនៃប្រាក់ចំណូលក្នុងថ្ងៃប្រកួត គួបផ្សំនឹងការត្រលប់មកវិញរបស់អ្នកគាំទ្រចូលមកទស្សនាផ្ទាល់។ ប្រាក់ចំណូលនៅថ្ងៃប្រកួតបានមកក្នុងចំនួន ១៨.៨ លានផោនធៀបនឹង ១.៧ លានកាលពីឆ្នាំមុន នៅពេលដែលការប្រកួតមិនមានអ្នកទស្សនា៕