Liverpool ទិញខ្សែប្រយុទ្ធតម្លៃ ៤១ លានផោន

0
606

ក្រុមហង្សក្រហម Liverpool បានបង្ហាញនូវមហិច្ឆតាក្នុងការការពារតំណែងជើងឯក Premier League ដោយចំណាយប្រាក់ ៦៥ លានផោនទៅលើ Thiago Alcantara និង Diogo Jota ។

Thiago បានបញ្ចប់ការផ្ទេរ ២៥ លានផោនពីក្លឹប Bayern Munich ។ ទោះបីជាយ៉ាងណាក៏ដោយ មានការភ្ញៀកផ្អើលមួយ​ដែល Liverpool បានចំណាយប្រាក់ចំនួន ៤១ លានផោនទៅលើកីឡាករ Jota ដោយសារតម្លៃនេះធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះ ចង់ចាកចេញពីក្រុម Wolves ។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានជ្រើសរើសជាកីឡាករបម្រុងជំនួស Mohamed Salah, Roberto Firmino និង Sadio Mane ៕