Tottenham ត្រូវរង់ចាំ Bale រយៈពេល១ខែ

0
613

Tottenham បានទទួលដំណឹងអាក្រក់ខ្លះៗពី Gareth Bale ខណៈដែលកីឡាករសញ្ជាតិវែលរូបនេះនឹងវិលត្រឡប់ទៅកាន់ក្លឹបចាស់របស់ខ្លួនវិញជាមួយនឹងការផ្ទេរពី Real Madrid ។

Bale រួមជាមួយខ្សែបម្រើស្លាប Sergio Reguilon កីឡាករទាំងពីររូបនេះ រំពឹងថានឹងមានវត្តមាននៅឯកន្លែងហ្វឹកហាត់របស់ Tottenham ។ តែជាសំណាងអាក្រក់ពួកគេ មានបញ្ហារបួសជង្គង់បន្តិចបន្តួចនៅពេលលេងឱ្យក្រុមជម្រើសជាតិវែល កាលពីដើមខែនេះ។

កាសែត Marca បាននិយាយថាអ្នកគាំទ្ររបស់ Tottenham នឹងត្រូវរង់ចាំមួយខែទៀតដើម្បីមើលការបង្ហាញខ្លួនជាផ្លូវការរបស់ Bale ៕