នៅពេលដែល Liverpool រកបានគ្រាប់បាល់ទី ២ ទៅលើក្រុម Leicester ដោយមានការចូលរួមពី Diogo Jota ពួកគេបានបង្កើតកំណត់ត្រាសម្រាប់ការបញ្ចូលបាល់ឲ្យគ្នា។
គ្រាប់បាល់បញ្ចូលទីរបស់ Diogo Jota ទោះបីជាមិនមែនជាភាពអស្ចារ្យក៏ដោយ ប៉ុន្តែទម្រង់លេងដ៏អស្ចារ្យរបស់ Liverpool ត្រូវបានបង្ហាញមុនពេលបញ្ចប់តង់ទី ១ ។
ចុចទីនេះចូលទៅកាន់វែបសាយ 1X BET
ស្ថិតិបានបង្ហាញថាគ្រាប់បាល់រកបានទាំងនេះ ត្រូវបានស៊ុតបញ្ចូលទីបន្ទាប់ពីការបញ្ជូលបាល់ឲ្យគ្នាចំនួន៣០លើក ជាប់ៗគ្នា។ នេះគឺជាចំនួនបញ្ជូលបាល់ដែលនាំក្រុមហង្សក្រហម Liverpool រកបានគ្រាប់បាល់ នៅឯក្របខ័ណ្ឌ Premier League ចាប់តាំងពី Opta ចាប់ផ្តើមធ្វើស្ថិតិ។
បាល់ត្រូវបានបញ្ជូនទៅវិញទៅមក ដោយកីឡាករហង្សក្រហម Liverpool នៅតំបន់ខ្សែការពារ។ នៅពេលដែលអ្នកគាំទ្របានចាប់ផ្តើម “បុកពោះ” បន្ទាប់មកបាល់ត្រូវបានបញ្ជូលទៅជើង រ៉ូបឺតសុន។ ការបញ្ចូនបាល់ដ៏អស្ចារ្យទៅឲ្យ Jota បន្ទាប់មកបានទម្លុះសំណាញ់ទីអ្នកចាំទី Schmeichel ។
ជាមួយនឹងការបញ្ចូលទីនេះ Jota បានក្លាយជាកីឡាករ Liverpool ដំបូងគេក្នុងប្រវត្តិសាស្ត្រ នៃក្របខ័ណ្ឌ Premier League ដែលអាចរកគ្រាប់បាល់បាននៅក្នុងការប្រកួតជាម្ចាស់ផ្ទះ ៤ ការប្រកួត។