ហង្សក្រហម ទទួលនូវការបរាជ័យធ្ងន់បំផុត ក្នុងប្រវត្តសាស្ត្រ Premier League

0
583

ហង្សក្រហម Liverpool គឺជាស្តេចថ្មីនៃក្របខ័ណ្ឌ Premier League ដែលទទួលនូវការបរាជ័យធ្ងន់បំផុតនៅក្នុងការប្រកួតលើកដំបូងបន្ទាប់ពីត្រូវបានគ្រងរាជ្យជើងឯង។

ក្រុមហង្សក្រហម Liverpool បានទទួលបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ០-៤ ទល់នឹង Man City ក្នុងការប្រកួតដំបូងរបស់ខ្លួនក្នុងនាមជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ។ នេះគឺជាបរាជ័យដ៏ធំបំផុតរបស់ស្តេចថ្មីនៃលីគកំពូលអង់គ្លេសបន្ទាប់ពីបានឡើងគ្រងរាជ្យស្រដៀងទៅនឹងការបរាជ័យរបស់ក្រុម Arsenal ក្នុងរដូវកាល ១៩៩៧/៩៨ ។

នៅពេលនោះ Arsenal បានឈ្នះជើងឯកមុន ២ ជុំដោយបាន ៧ ពិន្ទុច្រើនជាងក្រុមដែលមានចំណាត់ថ្នាក់លេខ ២ គឺ MU ។ ប៉ុន្តែទោះបីនៅក្នុងការប្រកួតលើកដំបូងក្នុងនាមជាស្តេចថ្មីក៏ដោយក៏ក្រុម Arsenal បានចាញ់ក្រុម Liverpool ៤ គ្រាប់ដែរ។ បន្ទាប់ពីនោះពួកគេបានចាញ់ក្រុម Aston Villa នៅថ្ងៃបិទវគ្គហើយមានតែ ១ ពិន្ទុច្រើនជាង MU នៅពេលរដូវកាលត្រូវបានបញ្ចប់។

នៅក្នុងការប្រកួតជាមួយក្រុម Man City ក្រុម Liverpool “ទម្លាក់កាំភ្លើង” ឆាប់ នៅពេលដែលគូរប្រកួតស៊ុតបញ្ចូលទីបាន ៣ គ្រាប់នៅនាទី ទី៤៥ ។ គួរកត់សម្គាល់ថានេះជាលើកទី ១ ហើយដែលក្រុមហង្សក្រហម Liverpool ចាញ់ ៣ គ្រាប់នៅតង់ទី ១ ចាប់តាំងពីខែឧសភាឆ្នាំ ២០១៥ នៅពេលដែលក្រុម Liverpool ចាញ់ក្រុម Stoke City ក្នុងលទ្ធផល ១-៦ ។

បរាជ័យនេះជាលើកទី ២ ហើយដែលក្រុមហង្សក្រហម Liverpool ចាញ់ដោយមានគម្លាត ៤ គ្រាប់នៅ Premier League ចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៧ នៅពេលដែលពួកគេចាញ់ក្រុម Man City ០-៥ ។ ទាំងនេះក៏ជាបរាជ័យដ៏អាក្រក់បំផុតចំនួន ២លើក របស់ Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jurgen Klopp នៅ Premier League ។

ពេលនេះក្រុមហង្សក្រហម Liverpool នៅមាន ២០ ពិន្ទុច្រើនជាងក្រុម Man City នៅពេលរដូវកាលនេះនៅសល់តែ ៦ ជុំប៉ុណ្ណោះ។ ក្រុមរបស់ Klopp មិនចាំបាច់យកចិត្តទុកដាក់អំពីគូរប្រជែងដេញទាន់ពិន្ទុនោះទេ។

ប៉ុន្តែការបរាជ័យនេះនឹងធ្វើឱ្យ Liverpool កាន់តែពិបាកក្នុងការឈានដល់គោលដៅបំបែកកំណត់ត្រា ១០០ ពិន្ទុក្នុងរដូវកាល Premier League ដែលធ្វើឡើងដោយ Man City ។ ជាក់ស្តែង Liverpool មាន ៨៦ ពិន្ទុដូច្នេះចាំបាច់ត្រូវឈ្នះយ៉ាងហោចណាស់ ១៥ ក្នុងចំណោម ១៨ ពិន្ទុដែលនៅសល់៕