Liverpool កាន់ពានមិនទាន់ក្តៅដៃផង Premier League បង្ហើបឲ្យដឹងពីកាលបរិច្ឆេទចាប់ផ្តើមរដូវកាលថ្មី ២០២០-២០២១

0
581

ក្របខ័ណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League ទើបតែបានរកឃើញម្ចាស់ជើងឯករដូវកាល ២០១៩-២០២០ កាលពីពេលថ្មីៗនេះ គឺក្រុមហង្សក្រហម Liverpool ជាម្ចាស់ជើងឯក ។ បើតាមប្រភពច្បាស់ការបានឲ្យដងថាក្របខ័ណ្ឌ Premier League គ្រងនឹងបើករដូវកាលថ្មីក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ។

យោងតាមប្រភពពី Twitter ផ្លូវការរបស់ក្របខ័ណ្ឌលីគកំពូល Premier League បានប្រកាសឲ្យដឹង ថា រដូវកាលថ្មី ២០២០-២០២១ នៃលីគកំពូលអង់គ្លេសនឹងបើកនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ ហើយគ្រងនឹងបញ្ចប់រដូវកាលនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ខណៈកាលវិភាគប្រកួតនីមួយៗនៅមិនទាន់ប្រកាសផ្លូវការនៅឡើយ ពោលគឺត្រូវរងចាំការប្រជុំសម្រេចបន្តទៀត។ បើតាមការប្រកាសនេះមានន័យថា រដូវកាលថ្មីរបស់ Premier League នឹងត្រូវចាប់ផ្តើមការប្រកួតដោយគ្មានបិទទ្វាកីឡាដ្ឋាន ខណៈ Covid-19 នៅតែបន្តគម្រាមកំហែងនៅទូទាំងសកលលោក។

Premier League រដូវកាលចាស់នេះនឹងបញ្ចប់នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បញ្ចប់នៅថ្ងៃសៅរ៍ ទី១ សីហា ខាងមុខ ។ ចំណែកការប្រកួត Champion League និង Europa League នឹងធ្វើឡើងនៅចន្លោះថ្ងៃទី៥ ខែសីហា ដល់ថ្ងៃទី២៣ សីហា ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champion League នឹងធ្វើឡើងនៅចន្លោះពេលត្រឹមតែ៣សប្តាហ៍ប៉ុណ្ណោះមុនពេលរដូវកាលថ្មីចាប់ផ្តើម៕