Liverpool កំពុងតែមានប្រៀបជាង Man Utd ក្នុងការនាំយក Sancho មករួមក្រុម

0
626

កីឡាករ Jadon Sancho បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅរដូវកាលនេះ បន្ទាប់ពីរកបាន២០គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូរបាន២០គ្រាប់ផងដែរនោះ។ ដោយសារតែទម្រង់លេងល្អបែបនេះហើយ បានជាក្លិបធំៗនៅអង់គ្លេសដូចជា Liverpool, Man Utd និង Chelsea កំពុងតែដណ្តើមគ្នាតាមទិញ។​

ប៉ុន្តែក្លិបតោខៀវ Chelsea ហាក់ដូចជាទៅមិនរួចជាមួយនឹង Liverpool និង​ Man Utd នោះទេ ក៏ព្រោះតែក្លិបមិនមានលុយគ្រាប់គ្រាន់ ខណះពេលដែលជិតឈានដល់កិច្ចសន្យានាំយកកីឡាករ Timo Werner ពី Leipzig។

បើតាមសេចក្ដីរាយការណ៍បានលើកឡើងថា Liverpool ហាក់ដូចជាមានប្រៀបជាងគេក្នុងការនាំយកកីឡាករ Sancho មករួមក្រុម ព្រោះតែមានដំណឹងលេចឮថា Sadio Mane ចង់ចាកចេញពីក្រុមនៅរដូវក្ដៅនេះ។ Klopp ត្រូវការវត្តមាន Sancho ដើម្បីមកជំនួស Mane បើកីឡាករស្បែកខ្មៅរូបនេះនឹងចាកចេញមែននោះ។

គួររម្លឹកដែរថា Mbappe ធ្លាប់ជាកីឡាករទី១ដែលលោក Klopp តាមទិញនៅរដូវក្ដៅនេះ ប៉ុន្តែបន្ទាប់ពីទូរស័ព្ទទៅនិយាយជាមួយកីឡាកររូបនេះហើយមក គ្រូបង្វឹក Liverpool រូបនេះបានបង្វែរចំណាប់អារម្មណ៍មកលើកីឡាករ Sancho វិញម្តង។

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថាបានត្រៀមលុយរួចរាល់ហើយក្នុងការទិញកីឡាករជម្រើសជាតិអង់គ្លេសរូបនេះមករួមក្រុម។​