Solskjaer នឹងទទួលបានប្រាក់លើកទឹកចិត្ត១លានផោន ប្រសិនបើលោកជួយ Man UTD សម្រេចរឿងមួយនេះបាន

0
564

យោងតាមរបាយការណ៍របស់កាសែត The Sun បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមបិសាចក្រហម លោក Ole Gunnar Solskjaer នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមចំនួន១លានផោន (ឬប្រមាណ១,២លានដុល្លារ) ប្រសិនបើលោក អាចដឹកនាំក្រុម Manchester United បញ្ចប់រដូវកាលទៅ ក្នុងចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង៤ (Top 4) ទទួលបានកៅអីទៅលេងនៅក្របខណ្ឌ Champions League រដូវកាលក្រោយ។

បើមើលទៅលើតារាង ក្របខណ្ឌ​ Premier League បច្ចុប្បន្ន Man UTD កំពុងប្រដេញពីក្រោយក្រុមលេខ៤ តោខៀវ Chelsea តែ៣ពិន្ទុប៉ុណ្ណោះ និងមានគម្លាតចំនួន ៨ពិន្ទុ ពីក្រុមលេខ៣ Leicester City។

គួរឲ្យដឹងដែរថា លីគកំពូលអង់គ្លេសនឹងវិលត្រឡប់មកវិញ នៅថ្ងៃទី១៨សប្ដាហ៍ក្រោយនេះ ខណៈក្លិបរហស្សនាមបិសាចក្រហម នឹងបន្តដំណើរក្នុងក្របខណ្ឌ​ Premier League របស់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ដោយត្រូវទៅតទល់ជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅកីឡដ្ឋាន White Hart Lane។

យ៉ាងណាមិញ Man UTD នៅសល់ការប្រកួតក្នុងលីគកំពូលអង់គ្លេស ចំនួន៩ទៀត ក្នុងដៃដើម្បីសម្រេចជោគវាសនា របស់ខ្លួន ក្នុងការវិលត្រឡប់ទៅប្រឡូកក្នុងព្រឹត្តិការណ៍ Champions League វិញ៕