Man City អាចនឹងយកកីឡាកររបស់ខ្លួន២នាក់នេះ ទៅដូរយក Koulibaly ពី Napoli

0
891

ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមកិច្ចព្រមព្រៀង ដោះដូរកីឡាករជាមួយក្លិបជើងខ្លាំងអ៊ីតាលី Napoli។ Man City អាចនឹងយកកីឡាកររបស់ខ្លួន២នាក់នេះ ទៅដូរយក Koulibaly ពី Napoli

ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមកិច្ចព្រមព្រៀង ដោះដូរកីឡាករជាមួយក្លិបជើងខ្លាំងអ៊ីតាលី Napoli។

យោងតាមរបាយការណ៍របស់កាសែត The Sun បានឲ្យដឹងថា ក្លិបជើងឯក Premier League រដូវកាលមុន អាចនឹងដាក់កីឡាករ Nicolas Otamendi និង Oleksandr Zinchenko ក្នុងកិច្ចព្រមព្រៀងដោះដូរយករនាំងការពារឆ្នើមរបស់ក្រុម Napoli កីឡាករ Kalidou Koulibaly។

Man City ហាក់មានបញ្ហាផ្នែកជើងក្រោម ចាប់តាំងពីខ្សែការពារសំខាន់ Aymeric Laporte ជូបបញ្ហារបួសតាមរំខានជារឿយៗ ដែលជាហេតុធ្វើឲ្យពួកគេពិតជាលំបាកក្នុងប្រជែងពាន Premier League ជាមួយ Liverpool ក្នុងរដូវកាលនេះ។

ក្នុងនោះដែរ​ក្លិបរហស្សនាម មេឃខៀវ បានដាក់គោលដៅយកខ្សែការពារវ័យ២៩ឆ្នាំ របស់ Napoli កីឡាករ Koulibaly មកពង្រឹងតំបន់ការពារក្នុងក្រុមលោក Pep Guardiola ខណៈជម្រើសជាតិសេណេកាល់រូបនេះ ក៏ស្ថិតនៅលើរ៉ាដារបស់ក្លិប Liverpool និង បិសាចក្រហម Manchester United ផងដែរ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ន Man City កំពុងឈរលេខ២ នៅក្របខណ្ឌ​ Premier League ខណៈពានលីគកំពូលអង់គ្លេសរដូវកាលនេះ បានធ្លាក់ទៅលើក្រុមហង្សក្រហមទៅហើយ។ ដោយឡែកភារកិច្ចដែលនៅសេសសល់របស់ក្រុមលោក Pep គឺព្រឹត្តិការណ៍ Champions League និងការប្រកួតពានរង្វាន់​FA Cup៕