អតីត​គ្រូ Man Utd ស្ដាយ​ក្រោយ អត់​បាន​នាំ​ចូល​កីឡាករ​ឆ្នើមៗ​ ៣រូប

0
212

លោក David Moyes អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​សោកស្ដាយ​ណាស់ ដែល​មិន​បាន​នាំ​ចូល​ខ្សែ​បម្រើ​អាល្លឺម៉ង់​ Toni Kroos ខ្សែ​ស្លាប​វេល Gareth Bale និង​ខ្សែ​បម្រើ​អេស្ប៉ាញ Cesc Fabregas។

Toni Kroos

នៅពេល​សួរ​ពី​រឿង​ស្ដាយ​ក្រោយ​ទាក់ទង​នឹង​ការ​នាំ​ចូល​កីឡាករ លោក Moyes បាន​ឆ្លើយ​ថា៖ ” កាល​ពី​នៅ Man Utd កីឡាករ Toni Kroos ប៊ិះ​នឹង​មក​ទៅ​ហើយ ” ។

លោក​បាន​បន្ត​ថា៖ ” នៅ​កាល​នោះ​ យើង​ក៏​តាម​ចែចូល Bale និង Fabregas ដែរ​។ យើង​តាម​កីឡាករ​ល្អ​ៗ​ច្រើន​ណាស់ តែ​អកុសល​អី​យើង​បរាជ័យ​ច្រើន​ពេល ” ។

Cesc Fabregas

លោក Moyes បាន​ដឹកនាំ​ក្លឹប Manchester United បាន​ជាង ១ឆ្នាំ ក្រោយ​ពេល​ដែល​លោក Alex Ferguson ដែល​ជា​អ្នក​ចាត់ការ​បិសាច​ក្រហម​ចាស់​វស្សា៕

Gareth Bale