Man UTD បានវាយឆ្មក់ Joao Felix របស់ក្លឹប Atletico Madrid

0
786

ប្រភពពី Le 10 Sport បានចុះផ្សាយថា​ក្រុមបិសាចក្រហមកំពុងធ្វើការវាយឆ្មក់យ៉ាងខ្លាំងដើម្បីប្លន់យក Joao Felix ពីក្លឹប Atletico Madrid ។

ទេពកោសល្យកីឡាករបាល់ទាត់វ័យក្មេងព័រទុយហ្កាល់ទើបតែចូលរួមក្រុមបាល់ទាត់ Madrid ពី Benfica កាលពីរដូវក្តៅឆ្នាំ​មុន ជាមួយនឹងតម្លៃកំណត់ត្រា ១២០ លានអឺរ៉ូ។ ជាការពិតក្រុមរបស់ Simeone គ្មានចេតនាធ្វើឲ្យបាត់បង់ Joao Felixទេ។

ប៉ុន្តែទោះបីបែបនោះក៏ដោយក៏មិនបានបញ្ឈប់ហង្សក្រហម ក្នុងការទិញយក Joao Felix មុនរដូវកាលថ្មីចាប់ផ្តើម។

យោងតាមប្រភពខាងលើ គ្រូបង្វឹក Solskjaer មានមហិច្ឆិតាខ្ពស់ក្នុងការដោះដូរកីឡាករដែលនឹងមកដល់ឆាប់ៗនេះ ដោយមានគម្រោងនាំយកខ្សែបម្រើប្រយុទ្ធពីរនាក់ត្រឡប់មកវិញ។​គោលដៅទីមួយគឺប្រធានក្រុមបាល់ទាត់ Aston Villa គឺ Jack Grealish ខណៈដែលចំណាប់អារម្មណ៍ទៅលើ James Maddison (Leicester) កំពុងថមថយ។

ផ្ទុយទៅវិញ MU បានជ្រើសរើសវាយឆ្មក់ទៅលើកីឡាករ ដែលពួកគេបានកំណត់គោលដៅកាលពីឆ្នាំមុនប៉ុន្តែឆ្មត់មិនបានគឺ Joao Felix។

Le 10 Sport បានបញ្ជាក់ថា MU បានធ្វើការពិភាក្សាជាមួយក្រុមរបស់ Joao Felix រួមទាំងអ្នកតំណាង –  Jorge Mendes គឺជាអ្នកដែលបាននាំ Bruno Fernandes ទៅកាន់ Old Trafford កាលពីខែមករាកន្លងមក៕