កីឡាករទាំង៨នាក់ដែល Man Utd ដាក់គោលដៅតាមទិញឲ្យបាន នៅទីផ្សារដោះដូររដូវក្ដៅនេះ

0
664

បើតាមកាសែត Sky Sports បាន​ឲ្យដឹងថា​ មានការលេចឮជាច្រើនថា Man Utd បានដាក់គោលដៅយ៉ាងមុតមាំក្នុងការនាំយកកីឡាករទាំង៨រូបខាងក្រោម មកកាន់ក្លិបរបស់ខ្លួននារដូវកាលនេះ ក្នុងនោះមានដូចជា៖

1. កីឡាករ Jadon Sancho

ខ្សែរប្រយុទ្ធកំពុងលេងឲ្យក្លិប Borussia Dortmund រូបនេះគឹជាគោលដៅធំបំផុតរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer ក្នុងការនាំយកមករួមក្រុមរដូវកាលនេះ។

2. កីឡាករ Raul Jimenez

បន្ទាប់ពី Wolves បានទម្លាក់ថ្លៃបន្តិចមក Man Utd មានសង្ឃឹមកាន់តែខ្ពស់ក្នុងការទិញយកម្ចាស់អាវលេខ៩រូបនេះ។

3. កីឡាករ Kai Havertz

កីឡាករវ័យក្មេងកំពុងឡើងជើងលេងឲ្យក្លិប Bayer Leverkusen រូបនេះក៏ជាគោលដៅដ៏ធំមួយដែររបស់ បិសាចក្រហម Man Utd​​ ។

4. កីឡាករ​ Sergej Milinkovic-Savic

សម្រាប់ខ្សែបម្រើកណ្តាលរបស់ Lazio រូបនេះ Man Utd កំពុងប្រជែងក្នុងការទិញយ៉ាងក្តៅគគុកជាមួយ Real Madrid និង PSG​ ​។

5. កីឡាករ​ Mousaa Dembele

លោក Ole Gunnar Solskjaer បានបង្ហាញការចាប់អារម្មណ៏ជាខ្លាំងទៅលើ ជើងស៊ុតវ័យ២៣ឆ្នាំលេងឲ្យក្លិប Lyon រូបនេះ ដោយគ្រូបង្វឹកសញ្ជាតិន័រវែស ចង់បានរូបគេមកជំនួសតំណែងខ្សែប្រយុទ្ធ Romelu Lukaku ដែលចាកចេញទៅចូលរួមជាមួយក្រុម Inter Milan កាលពីរដូវក្ដៅឆ្នាំមុន។

6. កីឡាករ Pietro Pellegri

Man Utd ក៏កំពុងតែចាប់ចិត្ត ក្នុងការផ្ទេរយក ខ្សែប្រយុទ្ធវ័យក្មេងរូបនេះពី Monaco មករួមក្រុមផងដែរ។

7. កីឡាករ​ Riccardo Calafiori

ក្រុមការងារលោក Ole Gunnar Solskjaer បានកំពុងតែបើកកិច្ចចរចារជាមួយដំណាងកីឡាករកំពុងតែឡើងជើងរូបនេះក្នុងការទិញផ្តាច់ពីក្លិប​ Roma​ ។

8. កីឡាករ Josh King

តារាវ័យ២៨ឆ្នាំរូបនេះជាគោលដៅរបស់ក្លិបដែលឈរកំពូលតារាងទាំង៤ នៅPremier League។​ ហើយ Man Utd ក៏មានការចាប់អារម្មណ៏ខ្លាំងក្នុងការទិញ អតីតយុវជនរបស់ខ្លួនរូបនេះពី​ Bournemouth ផងដែរ។