Man Utd ចែកផ្លូវជាមួយការពារកណ្តាល ៣ រូប នៅរដូវក្តៅឆ្នាំ ២០២០

0
901

ក្រៅពីជ្រើសរើសសមាជិកថ្មីសម្រាប់ក្រុម។ Man Utd ក៏នឹងលក់ចេញនូវកីឡាករ ដែលមិនមាននៅក្នុងផែនការក្រុមផងដែរ។

នៅរដូវក្តៅឆ្នាំ ២០១៩ Man Utd បានទិញខ្សែការពារ ២ រូប ជាមួយចំនួនទឹកប្រាក់ដ៏ច្រើនគឺ Harry Maguire (៨០ លានផោន) និង Aaron Wan-Bissaka (៥០ លានផោន) ។ តារាឆ្នើមជនជាតិអង់គ្លេសរូបនេះ ក៏បានធ្វើឱ្យក្រុមការពារទឹកដី Old Trafford កាន់តែប្រាកដប្រជា និងរឹងមាំជាងមុន។

Maguire បានបង្ហាញពីទេពកោសល្យ និងគុណសម្បត្តិជាអ្នកដឹកនាំរបស់គាត់យ៉ាងឆាប់រហ័ស។ Victor Lindelof គឺជាមនុស្សដែលត្រូវបានជឿទុកចិត្តដោយ Ole Gunnar Solskjaer ក្នុងការលេងជាមួយអតីតកីឡាករ Leicester City នៅខ្សែកណ្តាលនៃតំបន់ការពារ។ ការវិលត្រឡប់របស់ Eric Bailly បន្ទាប់មកក៏បានជួយដល់ Man Utd មានជម្រៅកាន់តែជ្រៅ។

ទោះយ៉ាងណាគ្រូបង្វឹក Solskjaer នៅតែចង់ជ្រើសរើសខ្សែការពារកណ្តាលម្នាក់បន្ថែមទៀត និងបានសម្លឹងទៅ Joe Rodon របស់ Swansea City និង Kalidou Koulibaly របស់ Napoli ។

លើសពីនេះ គ្រូបង្វឹកវ័យក្មេងន័រវេសក៏បានពិចារណាលើផែនការដើម្បីលក់ចេញនូវកីឡាករទាំង៣រូប ដែលមិនស្ថិតនៅក្នុងផែនការរបស់គាត់។ ទីមួយគឺ Chris Smalling ដែលលេងបានល្អនៅពេលខ្ចីនៅ AS Roma ។ ក្លឹបអ៊ីតាលីកំពុងពិចារណាទិញផ្ដាច់យក Smalling ហើយខ្សែការពារកណ្តាលអង់គ្លេសរូបនេះ ក៏ត្រូវបានក្រុមបាល់ទាត់ Premier League ជាច្រើនស្វែងរកទិញដែរ។

កីឡាករបន្ទាប់គឺ Marcos Rojo ដែលបានចូលរួមជាមួយ Estudiantes ក្នុងលក្ខខ័ណ្ឌកម្ចីកាលពីខែមករា ប៉ុន្តែមិនអាចឲ្យមានចំណាប់អារម្មណ៍។

ចុងក្រោយគឺ Phil Jones។ Jones គឺជាផ្នែកមួយនៃក្រុមដំបូងបង្អស់របស់ក្រុមបិសាចក្រហម Manchester United នៅរដូវកាលនេះ ប៉ុន្តែរូបគេទើបតែបង្ហាញខ្លួនបាន ៨ ដងប៉ុណ្ណោះ និងបង្ហាញខ្លួនបានតែម្ដងគត់នៅ Premier League ចាប់តាំងពីចុងខែវិច្ឆិកា៕