អតីតតារា MU បានអត្ថាធិប្បាយលើ Fernandes និង Scholes

0
802
BIRMINGHAM, UNITED KINGDOM - APRIL 14: Manchester United striker Paul Scholes runs with the ball during the FA Cup Semi Final Sponsored by E-ON match between Watford and Manchester United at Villa Park on April 14, 2007 in Birmingham, England. (Photo by Stu Forster/Getty Images)

Michael Carrick បានចែករំលែកទស្សនៈរបស់គាត់ដោយស្មោះត្រង់ទៅនឹងការប្រៀបធៀប Fernandes ជាមួយអតីតកីឡាករ Scholes ។

ចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ អតីតខ្សែបម្រើ Michael Carrick បាននិយាយថា Bruno Fernandes មានការបង្ហាញខ្លួនដ៏អស្ចារ្យជាមួយក្រុម Man United ប៉ុន្តែវាមិនយុត្តិធម៌ទេបើប្រៀបធៀបគាត់ជាមួយកីឡាករល្បីឈ្មោះ Paul Scholes ។

កីឡាករសញ្ជាតិព័រទុយហ្កាល់ចូលរួមជាមួយក្រុម Old Trafford ពី Sporting Lisbon ក្នុងតម្លៃ ៦៨ លានផោន។ តារាវ័យ ២៥ ឆ្នាំរូបនេះ បានសម្របខ្លួនទៅនឹងបរិដ្ឋានថ្មីយ៉ាងរហ័សដោយការចូលរួមចំណែកចំនួន ៣គ្រាប់ បន្ទាប់ពីបានចូលរួមចំនួន៩ការប្រកួត។

ថ្លែងទៅកាន់ MUTV Michael Carrick បាននិយាយថា “គាត់មានគុណសម្បត្តិល្អ ៗ ជាច្រើនប៉ុន្តែវាមិនយុត្តិធម៌ទេ សម្រាប់កីឡាករទាំងពីររូបនេះ ពេលយើងប្រៀបធៀប Fernandes ជាមួយ Scholes ។ ពួកគេពិតជាកីឡាករមានភាពខុសគ្នាទាំងស្រុង។ Fernandes គឺជា Fernandes គាត់មានគុណសម្បត្តិពិសេស ដែលបង្កើតអត្តសញ្ញាណនៅក្នុងការប្រកួត” ។

“ ពួកគេត្រូវការពេលវេលាដើម្បីសម្របខ្លួន សមាហរណកម្មនិងបង្ហាញពីទេពកោសល្យក្នុងអាវថ្មី។ Fernandes គឺជាខ្សែបម្រើដែលបិសាចក្រហមកំពុងខ្វះខាតនាពេលបច្ចុប្បន្ន។ គាត់មានផ្ទុកនូវគុណភាពដែលជាការលេងដ៏រឹងមាំ Fernandes បានជះឥទ្ធិពលយ៉ាងខ្លាំងចាប់តាំងពីបានមកដល់ Man United” ។

Carrick ជឿជាក់លើក្រុមបីសាចក្រហមបច្ចុប្បន្ន ហើយជឿជាក់ថា Man United នឹងអភិវឌ្ឍក្រោមរជ្ជកាលរបស់គ្រូបង្វឹកលោក Ole Gunnar Solskjær។ “អ្វីគ្រប់យ៉ាងដំណើរការបានត្រឹមត្រូវ។ Ole កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីជាប្រយោជន៍ដល់ក្រុម និងអ្នកគាំទ្រ។ ខ្ញុំពិតជារំភើបក្នុងការគិតអំពីអនាគតកាលខាងមុខ” ៕