សំបុត្រចូលទៅកាន់ Champions League ជាមួយទម្រង់លេងដ៏អស្ចារ្យក្នុងពេលកន្លងមកនេះ បានជួយឱ្យបីសាចក្រហម Manchester United ក្លាយជាទីកន្លែងចាប់អារម្មណ៍សម្រាប់កីឡាករឆ្នើមៗ នៅទូទាំងទឹកដីអឺរ៉ុប។
ទម្រង់ក្នុងក្ដីសុបិនរបស់បីសាចក្រហម សម្រាប់រដូវកាលឆ្នាំ២០២០/២១ ខាងមុខនេះ យើងតាមកាសែត Express៖ Aubameyang, Sancho និង Ake កំពុងតែមានតម្លៃកំណាត់បណ្ដោះអាសន្នចំនួន ២០១លានអឺរ៉ូ ជាតម្លៃដែលមាននៅលើគេហទំព័រ Transfermakt។
ប្រព័ន្ធផ្សព្វផ្សាយបានបានឲ្យដឹងថា Dortmund បានបដិសេធន៍នូវតម្លៃដែលបីសាចក្រហមបានស្នើរចំនួន ៩៨លានអឺរ៉ូ សម្រាប់នាំយក Sacho។ ដូច្នេះបីសាចក្រហម ត្រូវចំណាយយ៉ាងតិចចាប់១០០លានអឺរ៉ូឡើងទៅ ទើប Dortmund យល់ព្រមប្រគាល់ Sacho។ ចំណែក Aubameyang ជិតផុតកិច្ចសន្យាជាមួយក្លិប កាំភ្លើងធំហើយ និងខ្សែប្រយុទ្ធរូបនេះ ក៏មិនមានបំណងចង់បន្តនៅក្លិប កាំភ្លើងធំដែរ៕