Pep Guardiola នឹងទទួលបានទឹកប្រាក់ ៣៣០លានអឺរ៉ូ សម្រាប់ដើរផ្សារ​នៅរដូវក្ដៅនេះ

0
800

កាសែត Sport បានបង្ហាញថា លោក Pep គ្រូបង្វឹក​ក្រុមមេឃខៀវ Man City នឹងត្រូវបានក្លិបប្រគល់ជូនថវិកាចំនួន ៣៣០លានអឺរ៉ូ សម្រាប់​នាំយកកីឡាករថ្មី​មកកាន់ក្លិប​នៅរដូវក្ដៅនេះ​។ កញ្ចប់ថវិកាដ៏ធំនេះ ធ្វើឲ្យ​ក្លិប​ធំៗ​នៅអឺរ៉ុប​ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងបរិបទ​ដ៏លំបាក​នៃជំងឺកូវិដ១៩​នេះ។

គោលដៅរបស់ មេឃខៀវ Man City គឺ​នាំយកកីឡាករ​ថ្មីចំនួន ៤រូប ក្នុងនោះរួមមាន ខ្សែការពារកណ្ដាល ២រូប ខ្សែប្រយុទ្ធ ១រូប​ និង ខ្សែបម្រើ​ស្លាប ដើម្បីជំនួសឲ្យ Leroy Sane ដែលទើបតែចាកចេញ ទៅចូលរួមជាមួយ Bayern Munich។