Manchester United គ្រោងនឹងផ្លាស់ប្តូរខ្សែប្រយុទ្ធ Bayern Munich ដើម្បីជំនួស Cristiano Ronaldo

0
338

Manchester United គ្រោងនឹងផ្លាស់ប្តូរខ្សែប្រយុទ្ធ Bayern Munich ដើម្បីជំនួស Cristiano Ronaldo

យោងតាមសារព័ត៌មាន Media Foot បានឱ្យដឹងថា Manchester United កំពុងពិចារណាលើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្សែប្រយុទ្ធរបស់ Bayern Munich គឺ Eric Maxim Choupo-Moting ជាអ្នកជំនួស Cristiano Ronaldo ។

Choupo-Moting ស្ថិតក្នុងទម្រង់ដ៏ពិសេសសម្រាប់ក្រុម Bavarians រហូតមកដល់ពេលនេះក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ និង assists 3 ដងក្នុង 13 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។

ទន្ទឹម​នឹង​នេះ Ronaldo បាន​ជួប​ការ​លំបាក​សម្រាប់​ទម្រង់​លេង​ក្នុង​រដូវ​កាល​នេះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ស៊ុតបញ្ចូលទីបានតែ 3 គ្រាប់ប៉ុណ្ណោះ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានមួយគ្រាប់ក្នុង 14 ប្រកួតសម្រាប់បិសាចក្រហមនៅរដូវកាលនេះ។

បន្ថែមពីលើនេះ កីឡាករវ័យ 37 ឆ្នាំរូបនេះតែងតែដើរតួជាអ្នកជំនួសក្រោមការដឹកនាំរបស់ Erik ten Hag ដោយចាប់ផ្តើមការប្រកួត តែ 3លើក ប៉ុណ្ណោះ។

គាត់ក៏ត្រូវបានភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹបផងដែរ។

ដូច្នេះហើយ Manchester United មានបំណងចង់ពង្រឹងការវាយប្រហាររបស់ពួកគេ។ ខណៈពេលដែល Marcus Rashford ស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ Anthony Martial បានតស៊ូដើមប្បីទទួលបានម៉ោងប្រកួត

ដូច្នេះហើយ ការបន្ថែម Choupo-Moting នឹងផ្តល់ឱ្យ Ten Hag ជាជម្រើសដែលត្រូវការច្រើន។

រដូវកាល​បាល់ទាត់ FIFA ខិតជិតមកដល់!
1XBETCAMBODIA​​ ទំនុកចិត្ត នឹង ហាងឆេងខ្ពស់
បងើ្កតគណនីជាមួយនឹងប្រម៉ូតកូដ 1XCAMSPORTS​ នឹងទទួលបានការបថ្ថែមថ្មីៗអីលូវនេះ​!