កីឡាករ ម៉ាកូស រ៉ូចូ (Marcos Rojo) មិនទំនងជាទទួលបានឱកាសដើម្បីសម្រេចក្តីសុបិនលេង ក្នុងកិច្ចសន្យាខ្ចីជើងបន្តទៀតនៅក្លិប Estudiantes នោះទេ នេះបើតាមអ្នកចាត់ការរបស់ កីឡាកររូបនេះ។
រ៉ូចូ មានការពិបាកក្នុងការទទួលបានពេលវេលាបង្ហាញមុខជាមួយក្រុមម៉េនឆេស្ទ័រយូណាយ ធីតនៅរដូវកាលនេះ ដោយបង្ហាញមុខបានត្រឹមតែ១០លើកសម្រាប់ក្រុមរបស់លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) មុនពេលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅ អាហ្សង់ទីនលេងខ្ចីជើង អំឡុងរដូវរងា។
ការវិលត្រឡប់របស់កីឡាកររូបនេះមិនបានដំណើរការដូចការគ្រោងទុកទេ ដោយសារបញ្ហា របួសកជើងបានរារាំងកីឡាកររូបនេះមិនឲ្យបង្ហាញសមត្ថភាព មុនពេលមានវិបត្តិវីរ៉ុសកូរ៉ូណា។
ដោយនៅពេលនេះ យូណាយធីតទំនងជាកោះហៅកីឡាករមកវិញច្រើនតាមដែលអាចធ្វើ ទៅបាន ដើម្បីត្រៀមចាប់ផ្តើមរដូវកាលនៅព្រីមីញ៉េលីក។ នៅពេលនេះ វាហាក់ដូចជាថា ពួកគេនឹងបន្តរក្សាទុក រ៉ូចូ ដើម្បីជួយផ្លាស់ប្តូរមុនបញ្ចប់រដូវកាល។
ក្លិប Estudiantes និង Boca Juniors ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ កណ្តាលរូបនេះជាអចិន្ត្រៃយ៍ ស្របពេលមានសេចក្តីរាយការណ៍ថា ក្លិបនៅក្របខណ្ឌព្រីមី ញ៉េលីកនេះមានបំណងលក់កីឡាកររូបនេះក្នុងតម្លៃ១២លានផោន៕