«ខ្ញុំគឺជាបុរសរីករាយដំបូងគេ» – Mbappe បានសង្កាត់លើអនាគតនៅ PSG បន្ទាប់ពីឈ្នះ Coupe de France។

0
969

Kylian Mbappe បាននិយាយថាគាត់គឺជាមនុស្សដែលរីករាយបំផុតនៅ Paris Saint-Germain បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Monaco ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ Coupe de France កាលពីថ្ងៃពុធនេះ ប៉ុន្តែ Mbappe មិនបាននិយាយអំពីអនាគតនៅក្លឹបបារាំងមួយនេះឡើយ នៅពេលអ្នកកាសែតសសាកសួរបន្ទាប់ពីចប់ការប្រកួត។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានក្លឹបធំៗនៅអឺរ៉ុបទាក់ទងសម្រាប់ការផ្ទេរនៅរដូវក្តៅនេះ Mbappe បានស៊ុតបញ្ចូលទីគ្រាប់ទី ២ របស់ PSG នៅយប់មិញបន្ទាប់ពីកីឡាករ Mauro Icardi បានបើកការរកគ្រាប់បាល់នៅនាទីទី ១៩ ។ រូបគេបានអះអាងថាអ្វីដែលសំខាន់បំផុតនោះគឺ រីករាយនឹងជ័យជំនះ ជាជាងពិភាក្សាអំពីអ្វីដែលអាចនឹងកើតឡើងបន្ទាប់ពីរដូវកាលនេះ។

ទោះបីជាមិត្តរួមក្រុម Neymar បន្តកុងត្រារបស់ខ្លួននៅដើមខែនេះក៏ដោយ ក៏ Mbappe មិនទាន់ចុះកុងត្រាថ្មីនៅឡើយទេ។ ការពន្យាពេលនេះបានធ្វើឱ្យមានការសង្ស័យកាន់តែច្បាស់ថាតើគាត់នឹងជំរុញឱ្យផ្លាស់ទៅកាន់ប្រទេសអេស្ប៉ាញ ឬអង់គ្លេសដែលជាកន្លែងដែលក្រុម Real Madrid និង Manchester City ត្រូវបានគេនិយាយថាចង់ទិញគាត់៕