Messi ឥឡូវនេះ ធំជាង Barca, ទាំងអស់គ្នាត្រូវតែបម្រើគាត់

0
640

អ្នកគ្រប់គ្រងសញ្ជាតិហូឡង់គឺលោក Erik ten Hag បានបញ្ជាក់ថា Leo Messi មានជំហរធំជាងមុន​ប៉ុន្តែគុណភាពនៃការលេងរបស់គាត់ត្រូវបានប៉ះពាល់។

ឆ្លើយសំនួរ VI (ហូល្លង់) លោក Ten Hag បាននិយាយថា“ ពេលគាត់នៅក្រោមលោក Pep Guardiola; Messi គឺជាអ្នកដឹកនាំម្នាក់ គាត់ក៏លេងជាក្រុមហើយពូកែខ្លាំងណាស់។ មិនមានពេលណាដែល Messi លេងពូកែជាងពេលដែកស្ថិតនៅក្រោមការដឹកនាំរបស់ Pep” ។

“ពេលនេះ Messi ធំជាង Barca ហើយទាំងអស់គ្នាត្រូវបម្រើគាត់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Barca លែងទទួលបានជោគជ័យក្នុងពានរង្វាន់ Champions League ហើយ។ Messi នៅតែពូកែ ប៉ុន្តែឥឡូវគាត់តែងតែលេងតាមគំនិតខ្លួនឯង។ Ten Hag បានបន្តទៀតថា វានឹងមិនដូចកាលសម័យ Pep ទៀតទេ។

អ្នកចាត់ការដែលនាំ Ajax ចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុនបានកោតសរសើរយ៉ាងខ្លាំងចំពោះ Pep Guardiola ។

“ជារឿយៗគេនិយាយថា កីឡាករល្អៗ តែងតែលេងជាមួយគ្នា ប៉ុន្តែសិល្បៈគឺធ្វើឱ្យពួកគេលេងជាមួយគ្នាបានល្អ។ វាមិនងាយស្រួលដូចអ្នកស្រមៃនោះទេ។ អ្នកត្រូវតែបញ្ចុះបញ្ចូលអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការ។ Pep គឺជាមេនៅរឿងនេះ។

“មនុស្សមួយចំនួនមិនសមនឹងប្រព័ន្ធនេះទេ។ ឧទាហរណ៍ Ibrahimovic, Barca ត្រូវតែជ្រើសរើសពីគាត់។ ទោះយ៉ាងណា Pep នៅតែចង់ដាក់ក្រុមនៅកម្រិតខ្ពស់បំផុត។ ទាំងអស់ត្រូវលេងជាក្រុមសមូហភាព” ។

Messi និង Pep បានធ្វើការជាមួយគ្នានៅ Barca ក្នុងឆ្នាំ ២០០៨-១២ ។ នេះក៏ជាដំណាក់កាលជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុម Camp Nou ផងដែរ។ Barca បានឈ្នះពានរង្វាន់ Champions League ចំនួន ២ ពានរង្វាន់ La Liga ៣ ដង និងពានរង្វាន់ជាច្រើនទៀត។

នៅក្នុងអំឡុងពេលនេះផងដែរ Messi បានឈ្នះបាល់មាសអឺរ៉ុបចំនួនបួនជាប់ៗគ្នា (ឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២) ។ Pep បានចាកចេញពី Barca នៅចុងបញ្ចប់នៃរដូវកាល ២០១១-១២ បន្ទាប់ពីម្ចាស់ផ្ទះ Camp Nou ចាញ់ក្រុមតោខៀវ Chelsea ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League និងបានបាត់បង់ម្ចាស់ជើងឯក La Liga ទៅកាន់ក្រុម Real Madrid ។

ចាប់តាំងពីពេលនោះមក Barca បានឈ្នះជើងឯក Champions League តែមួយដងប៉ុណ្ណោះ (ឆ្នាំ ២០១៥) ។ Messi មានបាល់មាស ២ បន្ថែមទៀត (ឆ្នាំ ២០១៥, ២០១៩) ៕