Messi ធ្វើដំណើរទៅកាន់ទីក្រុង Madrid នៅថ្ងៃនេះទាំងប្រញាប់

0
723

Lionel Messi បានធ្វើដំណើរទៅទីក្រុង Madrid ដើម្បីពិនិត្យសុខភាពជាប្រចាំនៅគ្លីនិកស្តារនីតិសម្បទា ក្រោយរងរបួសនៅ PSG ។

Messi បានមកដល់ទីក្រុងម៉ាឌ្រីដកាលពីថ្ងៃព្រហស្បតិ៍នេះ ដើម្បីត្រួតពិនិត្យសុខភាពជាប្រចាំដែលគ្រោងទុកជាច្រើនខែ។ វាជាដំណើរដ៏លឿនមួយ ពីព្រោះគាត់មានពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅក្នុងរដ្ឋធានីអេស្ប៉ាញ ដើម្បីពិនិត្យសុខភាព និងព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ។

ចាប់តាំងពីថ្ងៃទី ២ ខែកញ្ញា Messi បានជួបបញ្ហារបួសជាច្រើនដែលបានញាំញីទម្រង់លេងរបស់គាត់ ហើយបញ្ហាចុងក្រោយបានបង្ខំគាត់ឱ្យឈប់សម្រាកសិន។ លើកនេះ La Pulga បានព្យាបាលសរសៃពួរជើងឆ្វេង។

PSG: Messi de passage à Madrid pour soigner sa blessure - Sport | Bénin Web TV

យោងតាមកាសែត ​​AS កីឡាករ Messi បានទៅកាន់គ្លីនិកមួយដ៏មានកិត្យានុភាពក្នុងទីក្រុងម៉ាឌ្រីដ ដើម្បីទទួលការពិគ្រោះ និងព្យាបាលតាមវិធី Stimulus (physiology) ។ កាមេរ៉ារបស់ Jugones បានចាប់យករូបភាពកីឡាករអាហ្សង់ទីនចាកចេញពីគ្លីនិក។

ប្រភព​ដដែល​បន្ត​ថា Messi ឈឺ​សរសៃ​ពួរជើង​ខាង​ឆ្វេង ប៉ុន្តែ​សំណាង​ល្អ​មិន​មាន​បញ្ហា​ជង្គង់​ទៀត​ទេ។ នេះមិនមែនជាលើកទីមួយទេ ដែលអតីតតារា Barca បានទៅពិនិត្យនៅមណ្ឌលសុខភាពខាងលើ ដោយសារគាត់ត្រូវបានគេពិនិត្យកាលពីរដូវក្តៅ មុននឹងចុះហត្ថលេខាជាមួយ PSG ។

គ្លីនិកនេះត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់កីឡាករ PSG ដោយសារតែ Neymar ក៏បានព្យាបាលនៅទីនោះយូរមកហើយ។ កីឡាករមួយចំនួនមកពីលីគអេស្ប៉ាញក៏ត្រូវបានយកព្យាបាលដូចគ្នាទៅនឹង Messi នៅទីនេះដែរ។

Lionel Messi arrived in Madrid for a knee treatment - Paudal

បន្ទាប់​ពី​បាន​ទៅ​ពិនិត្យ​នៅ​គ្លីនិក​នេះមក Messi បាន​ត្រឡប់​ទៅ​ទីក្រុង​ប៉ារីស​វិញ​ហើយ។ គាត់គ្រោងនឹងធ្វើតេស្តខ្លួនឯងនៅថ្ងៃសៅរ៍នេះទល់នឹង Bordeaux ក្នុង Ligue 1 ដើម្បីមើលថាតើគាត់អាចមានលទ្ធភាពចូលរួមជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនដែរឬទេ បន្ទាប់ពី PSG បានអនុញ្ញាតឱ្យគាត់មាននៅក្នុងបញ្ជីកោះហៅរបស់គ្រូបង្វឹក Scaloni ៕