Messi ធ្លាប់ត្រូវបាន «គេគំរាមសម្លាប់» ពេលកំពុងលេងបាលនៅតាមដងផ្លូវ

0
585

Maxi Biancucchi បង្ហាញពីបំណងចង់លេងបាល់ទាត់តាំងពីក្មេង របស់ប្អូនជីដូនមួយគឺ Lionel Messi ។

យោងតាមលោក Maxi Biancucchi កាលពីនៅក្មេង Messi តែងតែត្រៀមខ្លួនប្រឈមមុខនឹងគូប្រជែងធំជាងខ្លួន។

“នៅក្នុងសង្កាត់ Messi តែងតែលេងបាល់ទាត់ជាមួយគូប្រជែងដែលមានវ័យចំណាស់ជាងគាត់ ពីរបីឆ្នាំ។ ពួកគេមានកម្ពស់ខ្ពស់ ហើយតែងតែលេងមិនល្អជាមួយគាត់ ព្រោះ Messi ជាអ្នកលេងបាល់ល្អបំផុតនៅលើកីឡាដ្ឋាន​។ មានពេលមួយដែល Messi ត្រូវបានគេគំរាមសម្លាប់ដោយសារគាត់ធ្វើឲ្យប្រជែងខឹង។

នៅពេលដែល Messi មានអាយុប្រហែលជា ៨ ឬ ៩ ឆ្នាំ ខ្ញុំតែងតែក្រោកពីព្រលឹមនៅព្រឹកថ្ងៃសៅរ៍ ដើម្បីមើលគាត់លេង។ Messi តែងតែបង្កើតឱកាសពិសេស ៗ ។ នៅពេលនោះខ្ញុំមិនអាចជឿភ្នែករបស់ខ្ញុំនៅពេលមើលគាត់លេងបាល់បានទេ។ នេះបើតាមការដកស្រង់សម្តីរបស់លោក Maxi ពីGoal  ។

បន្ទាប់ពីការប្រកួតត្រូវបានធ្វើឡើងនៅតាមដងផ្លូវ Messi បានចាប់អារម្មណ៍នឹងកាយរិទ្ធក្នុងតំបន់។ Newell’s Old Boys គឺជាក្លឹបមានសំណាងដែលជាម្ចាស់វីរៈបុរសបាល់ទាត់អាល់ហ្សង់ទីន មុនពេលគាត់ផ្លាស់ទៅក្រុមយុវជនរបស់បាសេឡូណា។

មុននោះ ម្ចាស់បាល់មាសចំនួន ៦ បានបង្ហើបថាគាត់ចង់បញ្ចប់អាជីពរបស់ខ្លួននៅក្នុងអាវរបស់ Newell’s Old Boys ។

“ខ្ញុំចង់លេងឱ្យ Newell’s Old Boys ក្នុងឆ្នាំចុងក្រោយនៃអាជីពរបស់ខ្ញុំ ប៉ុន្តែវាមិនងាយស្រួលទេ ក្នុងការត្រលប់ទៅប្រទេសអាហ្សង់ទីនវិញដើម្បីលេង។ ខ្ញុំត្រូវគិតអំពីគ្រួសារ ប្រពន្ធ និងកូនៗ ​របស់ខ្ញុំ ។ ការសម្រេចចិត្តរបស់ខ្ញុំនឹងពឹងផ្អែកលើពួកគេ” ។

ក្នុងរយៈពេល ១៥ ឆ្នាំ ដែលបានលេងឱ្យ Barca ។ Messi បានក្លាយជានិមិត្តរូប វិរៈបុរសរស់ របស់ក្រុមបាល់ទាត់តំបន់ Catalan។ គាត់គឺជាការលើកទឹកចិត្តក្នុងការលេងរបស់ Barca នៅក្នុងការប្រកួតជាច្រើន។ Messi និងក្រុម Nou Camp បានឈ្នះពានរង្វាន់ដ៏ខ្ពង់ខ្ពស់ទាំងអស់ជាពិសេសពានរង្វាន់ La Liga ១០ ដង និង ៤ ដងម្ចាស់ជើងឯក Champions League ៕