ក្នុងឆ្នាំ២០១០ Cristiano Ronaldo និង Lionel Messi បានបង្ហាញភាពអស្ចារ្យរបស់ពួកគេ ដោយគ្មានកីឡាករណាម្នាក់ប្រដូចបានឡើយ ប៉ុន្តែខ្សែប្រយុទ្ធ Juventus និង Barcelona នឹងមិនអាចរក្សាបានល្អរហូតឡើយ។ ដូច្នេះតើអ្នកណានឹងជំនួសអ្នកទាំងពីរនៅរយៈពេល១០ឆ្នាំខាងមុខទៀត?
ក្រុមអ្នកព័ត៌មានកីឡាប្រចាំ BBC អតីតកីឡាករអាជីព និងអ្នកជំនាញផ្សេងទៀត នៅលើ European Football podcast កាលពីខែមករា បានធ្វើការជជែកវែកញែក ដើម្បីដឹងថាតើ អ្នកណានឹងជំនួសតំណែងរបស់ពួកគេ។ ក្នុងចំណោមកីឡាករជាច្រើន Kylian Mbappe ខ្សែប្រយុទ្ធ Paris St-Germain ទទួលបានភាគរយខ្ពស់ដាច់គេបំផុតគឺ ៥១%។
# លោក Phil McNulty ប្រធានផ្នែកសរសេរព័ត៌មានកីឡាប្រចាំ BBC
ប្រធានផ្នែកសរសេរព័ត៌មានកីឡាប្រចាំ BBC លោក Phil McNulty បានឱ្យដឹងថា Mbappe អាយុទើបតែ២១ឆ្នាំ បានឈ្នះពាន World Cup ជាមួយបារាំងក្នុងប្រទេសរុស្ស៊ីឆ្នាំ២០១៨រួចហើយ និងជាកីឡាករក្មេងអស្ចារ្យម្នាក់។ គេអាចបង្ហាញភាពកាន់តែអស្ចារ្យ និងគ្រងតំណែង Messi និង Ronaldo បាននៅ១០ឆ្នាំក្រោយ។
# លោក Kristof Terreur អ្នកសរសេរព័ត៌មានសហភាពអឺរ៉ុប
ចំណែក លោក Kristof Terreur អ្នកសរសេរព័ត៌មានសហភាពអឺរ៉ុបវិញ Mbappe បានជាប់ជាកីឡាករល្អក្នុងតារាង ព្រោះគេជាកីឡាករល្អបំផុតម្នាក់ លើពិភពលោកទាំងវ័យក្មេងក្នុងពេលបច្ចុប្បន្ន។ គេឈ្នះ World Cup ឆ្នាំ២០១៨ ហើយកំពុងលេចធ្លោនៅ PSG ក្នុងប្រទេសបារាំង។ បើសិនគេលេងល្អនៅ Champions League និង Euro រដូវកាលក្រោយទៀតនោះ គេនឹងទៅកាន់តែកៀកកម្រិត Messi និង Ronaldo។
# Micah Richards អតីតខ្សែការពារ Manchester City
អតីតខ្សែការពារ Manchester City, Micah Richards បានឱ្យដឹងស្រដៀងគ្នា បើសម័យកាល Messi និង Ronaldo បញ្ចប់ Mbappe នឹងក្ដោបក្ដាប់តំណែងពួកគេ។ លោកគិតថាកីឡាករបារាំង នឹងមិនអាចរកគ្រាប់បាល់បានច្រើនដូចខ្សែប្រយុទ្ធ Bacar និង Juvs ឡើយ ប៉ុន្តែគេជាខ្សែប្រយុទ្ធវ័យក្មេងល្អបំផុតដែលលោកធ្លាប់ឃើញ។ Mbapp ដូច Thierry Henry កាលឡើងជើងខ្លាំង ហើយ Richards បានបន្ថែមថា បើ Sergio Aguero ចេញពី City ពួកគេនឹងត្រូវការខ្សែប្រយុទ្ធ២ទៀត ដូច្នេះលោកនឹងយក Gabriel Jesus និង Mbappe។
ចំណែកទី២បានលើ Trent Alexander-Arnold ខ្សែការពារស្ដាំរបស់ហង្សក្រហម Liverpool ដោយរូបគេទទួលបានលទ្ធផលបោះឆ្នោត ១៩%។
ខ្សែប្រយុទ្ធ Mason Greenwood របស់ Man Utd, Jadon Sancho របស់ Borussia Dortmund ទទួលបាន ៥% ឈរលេងរៀងទី៣។
ដោយឡែក Ansu Fati ខ្សែប្រយុទ្ធស្លាបរបស់ក្លឹបអ្នកមានបុណ្យ Joao Felix របស់ Atletico Madrid ទទួលបានសំឡេងគាំទ្រ ៤% ឈរលេងរៀងទី៤។
យ៉ាងណាអ្វីទាំងនេះគ្រាន់តែជាការបោះឆ្នោតតែប៉ុណ្ណោះ ហើយបើចង់ដឹងថា អ្នកណានឹងអាចគ្រងតំណែងជំនួសខ្សែប្រយុទ្ធអាហ្សង់ទីន និងព័រទុយហ្គាល់បាន មានតែរង់ចាំ១០ឆ្នាំក្រោយ។ បើប្រិយមិត្តចង់បង្ហាញថា កីឡាករណាអាចជំនួស Messi និង Ronaldo បាន សូមបញ្ចេញមតិលើប្រអប់ Comment ហ្វេសប៊ុកផេក៕