ខ្សែការពារកណ្តាលលេខមួយពិភពលោក សរសើរ Messi ថាល្អជាង Ronaldo

0
851

មេដឹកនាំរបស់ Liverpool លោក Virgil van Dijk គិតថា Messi គឺជាគូប្រជែងដ៏ខ្លាំងបំផុតដែលគាត់មិនធ្លាប់បានជួប មិនមែន Ronaldo នោះទេ។

ឆ្លៀតយកប្រយោជន៍ពីការឈប់សំរាកដោយសារជំងឺរាតត្បាត Covid-19,ខ្សែការពារកណ្តាល សញ្ជាតិហូឡង់បានរៀបចំការផ្លាស់ប្តូរមតិជាមួយអ្នកគាំទ្រនៅលើបណ្តាញសង្គម។ ពិតជាមានសំណួរគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលតារាហង្សក្រហម Liverpool ជ្រើសរើសដើម្បីឆ្លើយនៅក្នុងការសន្ទនាមួយដែលទើបតែបញ្ចប់កាលពីម្សិលមិញ។

Van Dijk បានឆ្លើយសំណួររបស់អ្នកគាំទ្រអំពីគូប្រជែងដែលពិបាកលេងបំផុតថា៖“ ពិភពលោកមានខ្សែប្រយុទ្ធឆ្នើមជាច្រើនប៉ុន្តែសម្រាប់ខ្ញុំ Messi គឺជាគូប្រជែងដ៏លំបាកបំផុត” ។

មុននេះ លេខ ៤ របស់The Kop និង មិត្តរួមក្រុមរបស់គេមានឱកាសប្រឈមមុខនឹងកីឡាករ Lionel Messi ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីឆ្នាំមុន។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប៉ុន្តែ Van Dijk មិនអាចរារាំង Messi ក្នុងជើងទី ១ និងទុកឱ្យ El Pulga រកបានពីរគ្រាប់ជួយ Barca ឱ្យមានប្រៀបធំធេងមុនជើងទី ២ ។

ក្រុមសេះបង្កង់ Juventus លះបង់តម្លៃលក់CR7: ត្រៀមខ្លួនវិលត្រឡប់ទៅ MU?

ចម្លើយរបស់ Van Dijk ប្រហែលជាធ្វើឱ្យអ្នកគាំទ្រ Cristiano Ronaldo ខកចិត្តជាខ្លាំង។ កំពូលកីឡាករព័រទុយហ្កាល់និង Van Dijk ក៏ធ្លាប់ជួបគ្នាទាំងកម្រិតជាតិ និង ក្លឹបផងដែរ។ ទោះជាយ៉ាងណាក៏ដោយការសម្តែងរបស់ CR7 គឺមិនគ្រប់គ្រាន់ទេដែលធ្វើឱ្យប្រធានក្រុមហូឡង់ពិបាកដូចពេលជួប Messi ។

Virgil Van Dijk គឺជាខ្សែការពារកណ្ដាលឈានមុខគេម្នាក់នៅលើពិភពលោក ។ នៅក្នុងការស្ទង់មតិបាល់មាសឆ្នាំ ២០១៩ កំពូលកីឡាកើតឆ្នាំ ១៩៩១ គឺជាកីឡាករដែលបានលេងក្នុងវិស័យការពាដែលមានឋានៈខ្ពស់បំផុតនៅពេលដែលគាត់ឈរនៅលេខ ២ បន្ទាប់ពីកីឡាករឆ្នើម Lionel Messi ៕