Beckham ចង់បាន Alex Sanchez ខ្សែប្រយុទ្ធជួរមុខ របស់ Man UTD

0
1505

ម្ចាស់ក្លិប Inter Miami លោក David Beckham ត្រូវបានរាយការណ៍មក​ ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់អតីតក្លិបគេធ្លាប់លេង Manchester United កីឡាករ Alex Sanchez។

នៅរដូវកាល ២០១៩-២០ នេះ Sanchez បានចំណាយពេលវេលា ក្រោមកិច្ចសន្យានៃការខ្ចីជើងនៅទឹកដីអ៊ីតាលីជាមួយ Inter Milan ប៉ុន្តែក្រុមរបស់លោក Conte មិនមានចេតនាក្នុងការទិញយករូបគេផ្ដាច់នោះទេ ដ្បិតកីឡាកររូបនេះបង្ហាញទម្រង់លេងមិនសូវល្អ ដោយសារតែមានបញ្ហារបួសច្រើន។

បើតាម Gazzetta dello Sport បានចុះផ្សាយថា ក្លិប Inter Miami គ្រោងនាំយក Sanchez នៅពេលគេផុតសុពលភាពខ្ចីជើងជាមួយ Inter Milan ពោលគឺនៅកំឡុងទីផ្សាររដូវក្ដៅខាងមុខ។ លោក David Beckham ត្រូវបានគេដឹងថា កំពុងតែសម្លឹងមើលក្នុងការនាំយកកីឡាករឆ្នើមៗដើម្បីលើកកិត្តិនាមរបស់ក្លិប។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា Snachez ទើបតែទិញខុនដូមួយ កាលពីពេលថ្មីៗនេះ នៅក្នុងរដ្ឋ Florida ដែលនៅជិតនឹងមូលដ្ឋានរបស់ Inter Miami ថែមទៀត។

គួរឲ្យដឹងដែរថា Sancehz ចូលលេងឲ្យ Inter Milan ក្នុងរដូវកាលនេះបាន១៦ប្រកួត រកបានគ្រាប់បាល់តែ១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៣លើកប៉ុណ្ណោះ៕