Rooney ចុចឈ្មោះកីឡាករល្អជាងគេលើលោក តែមិនមែនមិត្តចាស់ Ronaldo ទេ

0
557

Wayne Rooney បានចុចឈ្មោះខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona កីឡាករ Lionel Messi ដោយមិនមែនអតីតដៃគូចាស់កាលនៅ Man UTD កីឡាករ Cristiano Ronaldo នោះទេ ក្នុងនាមជាកីឡាករល្អបំផុតនៅលើលោក។

Ronaldo និង Rooney ធ្លាប់ឈ្នះពានចំនួន៨ កំឡុងពេលពួកគេចំណាយរយៈពេល៦ឆ្នាំជាមួយគ្នានៅកីឡដ្ឋាន Old Trafford ដោយគិតរួមទាំងការឈ្នះបានពានរង្វាន់ Champions League នៅឆ្នាំ២០០៨ ផងដែរ។

បើទោះបីជាធ្លាប់ឈ្នះពានជាមួយក្លិប៣ ក្នុងប្រទេស៣ផ្សេងគ្នា រួមមាន Man UTD, Real Madrid និង Juventus យ៉ាងណាក្ដី Rooney ជឿថាកីឡាករដែលលេងឲ្យក្លិបតែមួយ Messi គឺមានលក្ខណៈល្អប្រសើរជាង។

ថ្លែងប្រាប់សារព័ត៌មាន The Times អតីតខ្សែប្រយុទ្ធជួរមុខជម្រើសជាតិអង់គ្លេស Rooney បាននិយាយយ៉ាងដូច្នេះថា៖

Ronaldo មិនផ្ដោតទៅលើគ្រាប់បាល់ទេ នៅពេលចាប់ផ្ដើមលេងជាមួយគ្នា ប៉ុន្តែយើងអាចឃើញថាអ្វីដែលគេចង់បានគឺក្លាយជាកីឡាករឆ្នើមនៅលើលោក។ គេបានហ្វឹកហាត់ជាប្រចាំរហូត ហើយបានចាប់ផ្ដើមបញ្ចេញនូវលទ្ធផល។ Cristiano (Ronaldo) បានក្លាយជាអ្នករកគ្រាប់បាល់មិនគួរឲ្យជឿ ហើយគេនិង Messi គឺជាកីឡាករល្អទាំង២រូបដែលខ្ញុំមិនធ្លាប់ឃើញ។ ប៉ុន្តែបើមិនគិតពីទំនាក់ទំនងខ្ញុំជាមួយនឹង Cristiano ខ្ញុំនឹងជ្រើសយក Messi។

គួរឲ្យដឹងដែរថា ក្រោយឈ្នះ Ballon d’Or កាលពីខែធ្នូ Messi បានឡើងមកឈរលើ Ronaldo ដែលឈ្នះបានដល់ទៅ៦ដង ខណៈកំពូលខ្សែប្រយុទ្ធរបស់ Juventus ឈ្នះបាន៥ដងប៉ុណ្ណោះ ដោយកាលឈ្នះចុងក្រោយ នៅក្នុងឆ្នាំ២០១៧៕