បីសាចក្រហម កំពុងចរចារនាំយកអ្នករៀបចំយុទ្ធសាស្ត្រផែនការ Dortmund មកកាន់ Old Trafford

0
741

ថ្មីៗនេះ កាសែរ The Athletic បានចុះផ្សាយថា បីសាចក្រហម Man Utd កំពុងចរចារជាមួយភាគីក្លិប Dortmund ដើម្បីនាំយកនផ្នែកកីឡារបស់ Dortmund គឺលោក Michael Zorc មកកាន់ទឹកដី Old Trafford ។

Zorc ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃ​អ្នករៀបចំយុទ្ធសាស្ត្រ​ផែនការ ដ៏ខ្លាំងពូកែម្នាកនៅក្លិប Dortmund ហើយគាត់មានជំនាញពិសេសមួយ​ក្នុងការសង្កេតមើល​ឃើញនូវសមត្ថភាព​កីឡាករវ័យក្មេង។

សម្រាប់រដូវកាល​ឆ្នាំ​២០១៩/២០២០​នេះ បីសាចក្រហម​ត្រូវបានគេមើលឃើញ​ថា មានការចរចារនាំយក​កីឡាករ​វ័យក្មេង​ដែលកំពុងមានភាពល្បីល្បាញជាច្រើនរូប។ ជាពិសេស​បន្ទាប់ពីគ្រូបង្វឹក​ក្លិប​នេះ បានដឹកនាំ​ក្រុមដណ្ដើមបាន​សំបុត្រ​ចូលទៅកាន់ Champions League គឺ​ថ្នាក់ដឹកនាំបីសាចក្រហម​ ក៏បានសម្រេច​ប្រគល់កញ្ចប់ថវិការដ៏ធំមួយ គឺមានចំនួន ១៤០លានផោន សម្រាប់​ឱ្យលោក Ole Gunnar Solskjaer ប្រើប្រាស់ទៅលើការនាំ​កីឡាករ​ថ្មីមកកាន់ទឹកដី Old Trafford ក្នុងរដូវក្ដៅនេះ៕