MU និង Arsenal បានលោតចូលមកដណ្ដើមយក “ ឃាតករ” ៤០ លានផោន

0
722

ទាំង MU និង Arsenal កំពុងយកចិត្តទុកដាក់ជាពិសេសទៅលើខ្សែប្រយុទ្ធឆ្នើមដែលកំពុងលេងនៅ Monaco គឺកីឡាករ Wissam Ben Yedder ។

ប្រភពព័ត៌មានពីប្រទេសបារាំងបានឱ្យដឹងថា រហូតដល់ទៅ ៥/៦ ក្រុមបាល់ទាត់ឈានមុខគេនៅអង់គ្លេសរួមមានក្រុម MU, Arsenal, Liverpool, Manchester City និង Tottenham មានការចាប់អារម្មណ៍ទៅលើ Ben Yedder ។

នៅក្នុងអាយុ ២៩ឆ្នាំ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានរះក្នុងរដូវកាលដំបូងដែលលេងឱ្យម៉ូណាកូ។ គិតមកទល់ពេលនេះ Ben Yedder រកបាន ១៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៥លើក នៅ Ligue 1 ។

ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ដែលអតីតខ្សែប្រយុទ្ធរបស់ក្រុម Sevilla បង្ហាញ បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបធំ ៗ ជាច្រើននៅទូទាំងទ្វីបអឺរ៉ុបដោយតម្លៃផ្ទេរបានកើនឡើងដល់ទៅ ៤០ លានផោន។

កាសែត L’Equipe បាននិយាយថាប្រសិនបើម៉ូណាកូយល់ព្រមលក់នៅរដូវក្តៅខាងមុខនេះ Ben Yedder នឹងមិនមានការលំបាកច្រើនក្នុងការស្វែងរកក្លឹបថ្មីដើម្បីឈរជើងក្នុងអាជីពរបស់គាត់ទេ។

Old Trafford គឺជាទិសដៅដ៏ល្អមួយនៅពេលដែល Solskjaer នៅតែស្វែងរកខ្សែប្រយុទ្ធលំដាប់កំពូលបន្ទាប់ពីការចាកចេញរបស់ Lukaku ។

នៅ Arsenal គ្រូបង្វឹក Arteta ក៏មានការព្រួយបារម្ភផងដែរព្រោះ Aubameyang ទំនងជាចាកចេញពីកីឡដ្ឋាន Emirates ។ ដូច្នេះគាត់ត្រូវការរៀបចំផែនការជំនួសឥឡូវនេះ។

Ben Yedder ធ្លាប់បានលេងក្នុងអាវជម្រើសជាតិប្រទេសបារាំងចំនួន ៨លើកមកហើយ។ កាលពីរដូវក្តៅមុនរូបគេបានទៅកាន់កីឡាដ្ឋាន Stade de Louis II ក្នុងតម្លៃ ៣៥ លានផោន។

នេះគឺជាទំរង់ “ឃាតករ” នៃតំបន់ពិន័យដែលមានសមត្ថភាពវាយលុករកគ្រាប់បាល់ខ្ពស់។ ឆ្លងកាត់ ១៣៨ ប្រកួតសម្រាប់ក្រុម Sevilla, Ben Yedder រកបាន ៧០ គ្រាប់៕