ទម្រង់​លេងប្រកបដោយគុណភាពរបស់ Man Utd ក្នុង​រដូវ​កាល​ក្រោយ ​បើ​ទិញ​២​នាក់​នេះ​បាន​

0
653
WOLVERHAMPTON, ENGLAND - MARCH 16: Ole Gunnar Solskjaer, Interim Manager of Manchester United gives his team instructions during the FA Cup Quarter Final match between Wolverhampton Wanderers and Manchester United at Molineux on March 16, 2019 in Wolverhampton, England. (Photo by Catherine Ivill/Getty Images)

​ក្រុម​បិសាច​ក្រហម Manchester United ​កំពុង​តាម​ទិញ​កីឡាករ​សំខាន់​២​នាក់​គឺ Sancho ​របស់ Dortmund ​និង Harry Kane ​របស់ Spurs ​ដើម្បី​មក​រួម​ក្រុម​រដូវ​កាល​ក្រោយ។

Sancho ​របស់ Dortmund ​ត្រូវ​បាន​គេ​ដឹង​ថា​កាន់​តែ​កៀក​ក្នុង​ការ​យល់​ព្រម​មក​លេង​នៅ Old Trafford ​ហើយ ក្រោយ​ពី​ក្លឹប​ទាំង​ពីរ​ចរចា​គ្នា​ច្រើន​សប្ដាហ៍​មក។ ដោយ​ឡែក​សម្រាប់ Kane ​វិញ ​ក៏​ចង់​មក​លេង​នៅ​ក្រុម​បិសាច​ក្រហម​ដូច​គ្នា ​ព្រោះ​ថា​មាន​រៀម​ច្បង​ជា​ច្រើន​ផ្ដល់​យោបល់​ឱ្យ​រូបគេ​ចាកចេញ​ពី Spurs ​ទៅ ប្រសិន​បើ​ចង់​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​បាន​។

ប្រសិន​បើ​ក្រុម​របស់​លោក Ole ​បាន​កីឡាករ​ទាំង​ពីរ​នាក់​ខាង​លើ​ហើយ តើ​ទម្រង់​លេង​របស់​ក្រុម​មួយ​នេះ ​នឹង​ល្អ​យ៉ាងណា​នៅ​ពេល Bruno ​និង Pogba ​បាន​លេង​ជាមួយ​គ្នា​ទៀត​នោះ៖

ក្រុម​បិសាច​ក្រហម ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទម្រង់​ការពារ​បច្ចុប្បន្ន​ដែល​មាន Wan-Bissaka , Lindelof , Maguire ​និង Shaw ​គឺ​ល្អ​គ្រប់គ្រាន់​សម្រាប់​ជួយ​អ្នក​ចាំទី De Gea ​រក្សា​សំណាញ់​ទី​ហើយ។ ស្រប​ពេល​បម្រើ​ដែល​មាន Bruno ​ចាប់​ដៃ​គូ​ជាមួយ Pogba ​រួម​ទាំង​កីឡាករ​ឆ្នើម​ Mctominay ​ទៀត​គឺ​រឹត​តែ​ជួយ​ក្រុម​បាន​ច្រើន​ទាំង​ចុះ​ការពារ ​និង​ប្រយុទ្ធ​ខាង​លើ​មិន​ខាន។

​Sancho ​ប្រសិន​បើ​ទិញ​បាន​មែន ​នឹង​ត្រូវ​លេង​ប្រយុទ្ធ​ស្លាប​ជាមួយ Rashford ​ហើយ​នៅ​ប្រយុទ្ធ​កណ្ដាល​គឺ Harry Kane ​វិញ។ ​ទម្រង់​ពេញ​យ៉ាង​នេះ​ហើយ ធ្វើ​ឱ្យ​អ្នក​វិភាគ​មើល​ឃើញ​ថា​ក្រុម Man Utd ​បាន​ជម្រើស​១១​នាក់​នេះ ​គឺ​អាច​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម​ដទៃ​ទៀត​បាន​ហើយ៕

ប្រភព៖ Dailymail