Neymar បានវ៉ាដាច់ Ronaldo ឆ្គោះទៅបំបែកកំណត់ត្រាស៊ុតបាល់បញ្ចូលទីរបស់ Pele

0
656

យោងតាមគេហទំព័រ Goal បានអោយដឹងថាខ្សែប្រយុទ្ធ PSG រកបាន ៦៤ គ្រាប់ក្នុង ១០៣ ប្រកួតសំរាប់ក្រុមជម្រើសជាតិប្រេស៊ីល។ Neymar បានយកឈ្នះលើ Ronaldo “ធាត់” ដើម្បីក្លាយជាខ្សែប្រយុទ្ធដ៏អស្ចារ្យទី ២ ក្នុងប្រវត្តិសាស្រ្ត Selecao ។

រ៉ូណាល់ដូ “ធាត់” រកបាន ៦២ គ្រាប់បន្ទាប់ពី ៩៨ ប្រកួតសម្រាប់ក្រុមប្រេស៊ីល។ “ស្តេចបាល់ទាត់” Pele រក្សាកំណត់ត្រាដោយមាន ៧៧ គ្រាប់។ នៅអាយុ ២៨ ឆ្នាំ Neymar នៅតែមានឱកាសជាច្រើនដើម្បីចូលរួមជាមួយក្រុមប្រេស៊ីល និងបំបែកកំណត់ត្រារបស់ Pele ដែលជិត៥០ ឆ្នាំហើយមិនទាន់មានកីឡាករប្រេស៊ីលរូបណាធ្វើបាន។​

Neymar បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ប្រេស៊ីលតាំងពីឆ្នាំ ២០១០។ អតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះក៏មានគោលបំណងដើម្បីកត់ត្រាការប្រកួតច្រើនបំផុតសម្រាប់ប្រេស៊ីលផងដែរ។ បច្ចុប្បន្ននេះ Cafu នាំមុខគេដោយបង្ហាញខ្លួនចំនួន ១៤២ ដង។ Roberto Carlos និង Dani Alves នៅពីក្រោយដោយកំណត់ត្រា ១២៥ និង ១១៨ ប្រកួតរៀងៗខ្លួន។

នៅក្នុងការប្រកួត PSG ទល់នឹង Reims ២-០ កាលពីថ្ងៃទី ២៨ ខែកញ្ញា Neymar បានវិលត្រឡប់មករកក្រុមដំបូងវិញ។ ក្នុងការប្រកួត PSG ទល់នឹង Angers ៦-១ Neymar ធ្វើបាន២គ្រាប់។ បន្ទាប់ពី ១១ ខែ Neymar បានលេងជាមួយមិត្តរួមក្រុមប្រេស៊ីល៕