បាល់ទាត់ពិភពលោក (World Cup 2022) បានប្រកាសនូវកាលវិភាគនៃការប្រកួត

0
1592

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតានឹងមាន ៤ ប្រកួតក្នុងមួយថ្ងៃ ហើយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងមួយសប្តាហ៍មុនថ្ងៃបុណ្យណូអែល។

ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២២ នៅពេលដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្ត្រត្រូវបានរៀបចំឡើងក្នុងរដូវរងារ។

ក្នុងរយៈពេល ២ សប្តាហ៍ដំបូង អ្នកគាំទ្ររីករាយទស្សនា ៤ ការប្រកួតក្នុងមួយថ្ងៃ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅម៉ោង ១៦ (ម៉ោងនៅប្រទេសកម្ពុជា) ម៉ោង ១៩, ២២ និង ម៉ោង១។

ការប្រកួតជម្រុះតាមពូលនឹងបញ្ចប់នៅថ្ងៃទី ២ ធ្នូខណៈការប្រកួតជម្រុះលើកដំបូងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែធ្នូ។ ឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅថ្ងៃទី ៩ និង ១០ ធ្នូ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៣ និង ១៤ ធ្នូ និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៨ ខែធ្នូ៕