នៅក្នុងបរិបទខ្សែប្រយុទ្ធជួរមុខត្រូវបានធ្លាក់ចូលក្នុងវិបត្តិអំឡុងពាក់កណ្តាលរដូវកាលនេះ ក្រុមបាសេឡូណាត្រូវបង្ខំចិត្តរកដំណោះស្រាយចំពោះ“ បញ្ហាលំបាក” នេះដោយវិធីនាំមកជូន Camp Nou នូវខ្សែប្រយុទ្ធដែលមានគុណភាព។
ក្រៅពី Lautaro Martinez ត្រូវបានគេដឹងថា ក្រុម Catalan ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ Neymar ដែលជាតារាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការឈ្នះជើងឯកក្របខ័ណ្ឌ Champions League របស់ Barca នៅរដូវកាល ២០១៥/១៦ មុនពេលផ្លាស់ទៅ Paris Saint-Germain នៅក្នុងការផ្ទេររដូវក្តៅឆ្នាំ 2017 ។
ជាមួយនឹងទំនាក់ទំនងដ៏ល្អទាំងនៅក្នុង និងក្រៅទីលានកីឡាដ្ឋានជាមួយកីឡាករសំខាន់នៃក្រុម Blaugrana កីឡាករសញ្ជាតិប្រេស៊ីលសន្យាថា នឹងនាំយកម្ចាស់ការពារតំណែងជើងឯក La Liga ត្រលប់ទៅរកភាពល្បីល្បាញនៅក្នុងទីលានប្រកួតដែលមានកេរ្តិ៍ឈ្មោះបំផុតរបស់ក្លឹប។
គេដឹងថាអំឡុងរដូវកាលដោះដូរកីឡាកររដូវក្តៅកាលពីឆ្នាំមុន នៅពេលដែល Barca បានស្នើសុំនាំយក Neymar មកកាន់ទឹកដី Camp Nou ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះបានធ្វើឲ្យរញ៉េរញ៉ៃម្តងហើយម្តងទៀតនៅបន្ទប់ផ្លាស់សំលៀកបំពាក់របស់ PSG ដើម្បីដាក់សម្ពាធលើក្រុមបារាំង។ ប៉ុន្តែយោងតាមការបង្ហើបពីលោក Paredes – មិត្តភក្តិជិតស្និទ្ធរបស់ Neymar បានអោយដឹងថាខ្សែប្រយុទ្ធរបស់ Samba ពេលនេះហាក់ដូចជាបានផ្លាស់ប្តូរចិត្តហើយ។
“ខ្ញុំនិយាយជាមួយ Neymar ជាច្រើន គាត់តែងតែទូរស័ព្ទមកខ្ញុំ។ យើងតែងតែជជែកជាវីដេអូ ហើយគាត់នឹងនៅជាមួយយើងនាពេលអនាគតឆាប់ៗនេះ” ។ Paredes បានប្រាប់ Fox Sports ៕