ក្រុម Paris Saint-Germain បានឡើងមកឈរកំពូលតារាងពូល H បន្ទាប់ពីលត់ក្រុមភ្ញៀវ Istanbul Basaksehir នៅទឹកដី Parc des Prince យ៉ាងចាស់ដៃ កាលពីយប់មិញ ដោយលទ្ធផល ៥ទល់នឹង១។
តាមពិតទៅក្រុមទាំងពីរនេះ ត្រូវធ្វើការប្រកួតក្នុងយប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ប៉ុន្តែប្រព្រឹត្តទៅបានតែ១៥នាទី ក៏ផ្អាកការប្រកួត ដោយសារមានលេចឮសម្ដីបែបរើសអើងពូជសាសន៍ ចេញពីមាត់មន្ត្រីអាជ្ញាកណ្ដាលទី៤ ទៅកាន់គ្រូជំនួយរបស់ក្រុម Istanbul Basaksehir លោក Pierre Webo ។
ចុចទីនេះចូលទៅកាន់វែបសាយ 1X BET
រំពេចនោះកីឡាករនៃក្រុមទាំងពីរមានការប្រតិកម្មជាខ្លាំង ដោយព្រមព្រៀងគ្នាឈប់ប្រកួត ដើរចេញពីទីលានសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ហេតុនេះ ទើបការប្រកួតរវាង PSG ទល់នឹង Istanbul Basaksehir ត្រូវលើកមកយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍វិញ។
ចុចទីនេះ ចាក់បាល់ជាមួយហាងឆេងខ្ពស់
បើទោះជាមានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយរួចហើយក្ដី ក៏ PSG មិនបានសន្សំកម្លាំងបង្អង់ដៃឲ្យក្រុម Istanbul Basaksehir ដែរ ពោលកាលពីយប់មិញ ក្រុមភ្ញៀវមានឱកាសតដៃបានតែ១គ្រាប់ប៉ុណ្ណោះ ធ្វើបានដោយកីឡាករ Mehmet Topal ខណៈក្រុមយក្សបារាំងធ្វើបានដល់ទៅ៥គ្រាប់ តាមរយៈដាវញីឈ្មោល កីឡាករ Mbappe ២គ្រាប់ និង Neymar ៣គ្រាប់។
គួរបញ្ជាក់ដែរថា ក្នុងពូល H នេះក្រុមដែលទទួលបានកៅអីទៅវគ្គ១៦ក្រុមរួមមាន ក្រុម PSG និង RB Leipzig ខណៈក្រុមលេខ៣ Manchester United ត្រូវធ្លាក់ទៅលេងនៅព្រឹត្តិការណ៍ Europa League ៕