មិនគួរសង្ស័យ Cristiano Ronaldo ម្តងទៀតទេ​

0
509

ខ្សែបម្រើ Nemanja Matic របស់ក្រុម Manchester United បានផ្តល់ហេតុផលដល់អ្នករិះគន់មិនគួរសង្ស័យមិត្តរួមក្រុម Cristiano Ronaldo ម្តងទៀតទេ។

Ronaldo បានស៊ុតបញ្ចូលទីបានបីគ្រាប់សម្រាប់ Man United ខណៈដែលពួកគេបានយកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល 3-2 ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍។

គ្រាប់បាល់ទាំងបីរបស់គាត់ទល់នឹង Tottenham មានន័យថាគាត់បានបំបែកកំណត់ត្រាមួយទៀត ដោយវ៉ាដាច់កីឡាករអូទ្រីស-ឆេក Josef Bican នៅក្នុងសៀវភៅកំណត់ត្រារបស់ FIFA ។

!ចុះឈ្មោះជាមួយយើងនៅថៃ្ងនេះនឹងទទួលបានការបថែ្ថមថ្មី!!

ប្រធានក្រុមព័រទុយហ្គាល់បានកំណត់ខ្លួនឯងថាជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈដែលបច្ចុប្បន្នគាត់មានគ្រាប់បាល់សរុបចំនួន 807 គ្រាប់ក្នុងអាជីពរបស់គាត់។

ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលមានការសង្ស័យច្រើនទៅលើនៅគាត់ក្នុងរយៈពេលថ្មីៗនេះ ប៉ុន្តែ Matic ជឿថាអ្នករិះគន់គឺល្ងង់ដែលសង្ស័យលើកីឡាករដែលមានសមត្ថភាពរបស់ Ronaldo ដោយបន្ថែមថាគាត់បានឈរនៅកម្រិតកំពូលអស់រយៈពេល 20 ឆ្នាំហើយ។

Matic បានប្រាប់ថា “ខ្ញុំគិតថារាល់ថ្ងៃគាត់បានបង្ហាញថាគាត់ជាកីឡាកអាជីពដ៏អស្ចារ្យ ជាគំរូដ៏ល្អសម្រាប់កីឡាករវ័យក្មេង រឿងដែលកើតឡើងចំពោះគាត់គាត់សមនឹងទទួលបានការគោពរសសើរ 100%” ។

“បន្ទាប់ពីគ្រាប់បាល់ច្រើនជាង 800 គ្មាននរណាម្នាក់គួរសង្ស័យគាត់ទេ។

“20 ឆ្នាំហើយឈរនៅកម្រិតកំពូល 20 ឆ្នាំជាកីឡាករល្អបំផុត គ្មាននរណាម្នាក់ធ្វើដូច្នេះក្នុងប្រវត្តិសាស្ត្របាល់ទាត់នោះទេ។”