បាល់ទាត់គ្មានការចងចាំអ្វីទាំងអស់… វាជាការអាម៉ាស់មួយ!!

0
452

អតីតមិត្តរួមក្រុម Barcelona កីឡាករ Luis Suarez និង Cesc Fabregas បានបញ្ចេញប្រតិកម្មបន្ទាប់ពីអ្នកគាំទ្រក្លឹប Paris Saint-Germain ស្តីបន្ទោស Lionel Messi និង Neymar Jr. កាលពីថ្ងៃអាទិត្យ។

ពួកគេបានផ្ញើសារគាំទ្រ Messi និង Neymar បន្ទាប់ពីពួកគេត្រូវបានអ្នកគាំទ្រនៅ Parc des Princes រិះគន់យ៉ាងចាស់ដៃពីថ្ងៃអាទិត្យ។

!ចុះឈ្មោះជាមួយយើងនៅថៃ្ងនេះនឹងទទួលបានការបថែ្ថមថ្មី!!

អ្នកគាំទ្ររបស់ PSG មានការខឹងយ៉ាងខ្លាំងដែលតារាឆ្នើមរបស់ពួកគេមិនអាចជួយពួកគេបន្តនៅក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីពួកគេធ្លាក់ចេញពីការប្រកួតដោយក្រុម Real Madrid កាលពីថ្ងៃពុធសប្តាហ៍មុន។

អ្នកគាំទ្រសង្ឃឹមថាការបន្ថែម Messi ទៅកាន់ក្រុមដែលមានការចាប់អារម្មណ៍នឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេក្នុងការដណ្តើមយកពានរង្វាន់ Champions League នៅរដូវកាលនេះ។

ទោះបីជា PSG បានវាយបកវិញជាមួយនឹងជ័យជម្នះ 3-0 លើក្រុម Bordeaux ក្នុងក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃអាទិត្យក៏ដោយ ក៏អ្នកគាំទ្រនៅតែបន្តស្រែក ហួច និងសើចចំអក Messi និង Neymar ។

ហើយបន្ទាប់ពីការប្រកួត Suarez ដែលបានលេងជាមួយ Messi និង Neymar ក្នុងការប្រគួត​ដ៏អស្ចារ្យបំផុតរបស់ Barcelona បានវាយបកទៅលើអ្នកគាំទ្ររបស់ PSG និងបានថ្លែងអំណរគុណដល់អតីតមិត្តរួមក្រុមរបស់គាត់។

“ដូចរាល់ដង បាល់ទាត់មិនមានអនុស្សាវរីយ៍ទេ។

Suarez បានបង្ហោះនៅលើ Instagram ​”ខ្ញុំតែងតែនៅជាមួយអ្នក។ ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់” ។

អតីតខ្សែបម្រើ Chelsea បានបង្ហោះនៅលើ Twitter : Fabregas បានបន្ថែមថា “បាល់ទាត់គ្មានការចងចាំអ្វីទាំងអស់… វាជាការអាម៉ាស់មួយ” ។

“ខ្ញុំនៅជាមួយអ្នកជានិច្ច”​