ដោយសារតែម្នាក់នេះ Man UTD នឹងដាច់ចិត្តជាមួយ Odion Ighalo?

0
705
Man UTD អាចចាប់យកខ្សែប្រយុទ្ធ Edinson Cavani នៅរដូវក្តៅឆ្នាំ ២០២០ខាងមុខនេះ ជំនួសឱ្យការប្រើលក្ខខណ្ឌនៃការទិញ Odion Ighalo ពី សៀងហៃ Greenland Shenhua ។

Man UTD នៅតែយកចិត្តទុកដាក់ចំពោះ Edinson Cavani

កិច្ចសន្យារវាងខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយជាមួយ PSG នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ PSG ក៏គ្រោងនឹងដាក់លក្ខខណ្ឌការទិញផ្ដាច់មុខយក Mauro Icardi ពី Inter Milan ជំនួសឱ្យការពង្រីកកិច្ចសន្យាជាមួយ Cavani ។

ទោះបីជាឈានចូលអាយុ ៣៣ឆ្នាំហើយក្តី ប៉ុន្តែអតីតកីឡាករ Napoli នៅតែរក្សាបាននូវជំហរគួរឱ្យគោកសរសើរ។ យោងតាមសារព័ត៌មាន Mirror បានឱ្យដឹងថាក្លឹបបីសាចក្រហម Man UTD មិនបានបោះបង់ចោលមហិច្ឆតាធ្វើជាម្ចាស់ការលើកីឡាករដែលកើតក្នុងឆ្នាំ ១៩៨៧ នោះទេ។

ក្នុងទីផ្សាផ្ទេរកីឡាករនាពេលថ្មីៗនេះ Man UTd តែងតែចង់បានកីឡាករអ៊ុយរូហ្គាយ ប៉ុន្តែត្រូវបានបដិសេធន៍ ដោយសារលក្ខខ័ណ្ឌ របស់ PSG ។ ហេតុដូច្នេះ មុននឹងការរំពឹងទុកថា នឹងមិនបាត់បង់មួយកាក់ណា ដើម្បីទិញCavani បីសាចក្រហម Man UTD ពិបាកនឹងព្រងើយកន្តើយណាស់។

តាមសេចក្តីរាយការណ៍ថា ក្លឹប Man UTD នឹងផ្តល់ប្រាក់ខែចំនួន ២៥០,០០០ ផោនក្នុងមួយសប្តាហ៍ដល់ Cavani ។ ក្រៅពីក្រុម Old Trafford ក្រុម Tottenham, Chelsea និង Juventus ក៏ចាប់អារម្មណ៍លើកីឡាករវ័យ ៣៣ ឆ្នាំរូបនេះដែរ។

Cavani បានបញ្ជាក់ម្តងហើយម្តងទៀត ពីចំណាប់អារម្មណ៍របស់គាត់ក្នុងការលេងបាល់ទាត់នៅលីគកំពូលអង់គ្លេស។ ក្នុងករណីចុះកុងត្រាជាមួយ Cavani ពិតណាស់ Man UTD នឹងមិនទិញ Odion Ighalo ទេ។ កាលពីមុនក្រុមបិសាចក្រហមបានខ្ចីកីឡាករនីហ្សេរីយ៉ា ពីសៀងហៃ Greenland Shenhua ក្នុងកិច្ចសន្យារហូតដល់ចប់រដូវកាលឆ្នាំ ២០១៩/២០ ដោយមានការទិញចេញក្នុងតម្លៃ ១៥ លានផោន។