កាសែត Sport បានបង្ហាញថា លោក Pep គ្រូបង្វឹកក្រុមមេឃខៀវ Man City នឹងត្រូវបានក្លិបប្រគល់ជូនថវិកាចំនួន ៣៣០លានអឺរ៉ូ សម្រាប់នាំយកកីឡាករថ្មីមកកាន់ក្លិបនៅរដូវក្ដៅនេះ។ កញ្ចប់ថវិកាដ៏ធំនេះ ធ្វើឲ្យក្លិបធំៗនៅអឺរ៉ុប មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងបរិបទដ៏លំបាកនៃជំងឺកូវិដ១៩នេះ។
គោលដៅរបស់ មេឃខៀវ Man City គឺនាំយកកីឡាករថ្មីចំនួន ៤រូប ក្នុងនោះរួមមាន ខ្សែការពារកណ្ដាល ២រូប ខ្សែប្រយុទ្ធ ១រូប និង ខ្សែបម្រើស្លាប ដើម្បីជំនួសឲ្យ Leroy Sane ដែលទើបតែចាកចេញ ទៅចូលរួមជាមួយ Bayern Munich។