ទម្រង់របស់បីសាចក្រហម សម្រាប់រដូវកាលឆ្នាំ​២០២០/២១ និង៣គោលដៅមានតម្លៃជាង ២០០លានអឺរ៉ូ

0
788

សំបុត្រ​ចូលទៅកាន់ Champions League ជាមួយទម្រង់លេងដ៏អស្ចារ្យ​​ក្នុងពេល​កន្លងមកនេះ បានជួយឱ្យបីសាចក្រហម Manchester United ក្លាយជា​ទីកន្លែង​ចាប់អារម្មណ៍​សម្រាប់​កីឡាករ​ឆ្នើមៗ នៅទូទាំងទឹកដី​អឺរ៉ុប។

ទម្រង់​ក្នុងក្ដីសុបិន​របស់បីសាចក្រហម សម្រាប់​រដូវកាល​ឆ្នាំ​២០២០/២១ ខាងមុខនេះ យើងតាមកាសែត Express៖ Aubameyang, Sancho និង Ake កំពុងតែមានតម្លៃកំណាត់​បណ្ដោះអាសន្នចំនួន ២០១លានអឺរ៉ូ ជាតម្លៃ​ដែលមាន​នៅលើគេហទំព័រ Transfermakt។

ប្រព័ន្ធផ្សព្វផ្សាយបាន​បានឲ្យដឹងថា Dortmund បានបដិសេធន៍​នូវ​តម្លៃ​ដែលបីសាចក្រហមបានស្នើរចំនួន ៩៨​លាន​អឺរ៉ូ សម្រាប់នាំយក Sacho។ ដូច្នេះ​បីសាចក្រហម ត្រូវចំណាយ​យ៉ាងតិច​ចាប់១០០លានអឺរ៉ូឡើងទៅ ទើប Dortmund យល់ព្រមប្រគាល់ Sacho។ ចំណែក Aubameyang ជិតផុតកិច្ចសន្យាជាមួយក្លិប កាំភ្លើងធំហើយ និងខ្សែប្រយុទ្ធ​រូបនេះ ក៏មិនមាន​បំណងចង់បន្តនៅក្លិប កាំភ្លើងធំដែរ៕