Pep Guardiola បានជំរុញឱ្យ Man City ទិញ Haaland ជំនួសឱ្យ Aguero

867

គ្រូបង្វឹកសញ្ជាតិអេស្បាញ គឺជាអ្នកដែលគាំទ្រ Haaland ហើយបានស្នើសុំឱ្យថ្នាក់ដឹកនាំ Man City ចំណាយប្រាក់ដើម្បីទិញទេពកោសល្យវ័យ ២០ ឆ្នាំរូបនេះទៀតផង។

Solskjaer ក៏មានបំណងចង់ឲ្យ Haaland ចូលក្នុងក្រុម ហើយបាននាំសិស្សចាស់របស់គាត់ទៅ Old Trafford លេងក្នុងតម្លៃ ២០ លានអឺរ៉ូ។ ទោះយ៉ាងណាក៏ដោយមេដឹកនាំ MU បានបំបែកឱកាសនោះ​ នៅពេលដែលប្តេជ្ញាចិត្តមិនព្រមចំណាយលុយលើអ្នកតំណាង – Mino Raiola ។

ឥឡូវនេះក្រុម Manchester City នៅតែមានសមត្ថភាពក្នុងការទាញ Erling Haaland ត្រឡប់មកវិញ ។ យោងតាម ​​Don Balon បានអោយដឹងថាលោក Pep Guardiola គឺជាអ្នកគាំទ្រដ៏មុតមាំរបស់ខ្សែប្រយុទ្ធន័រវេសដែលតែងតែតាមតាម Erling Haaland ដូច្នេះគាត់បានស្នើសុំឱ្យ Man City ចំណាយប្រាក់ដើម្បីនាំយកខ្សែប្រយុទ្ធ Dortmund ត្រឡប់មកវិញ។

Pep ចង់អោយ Man City ទិញ Haaland ជំនួស Sergio Aguero ដែលទំនងជានឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់គាត់វិញនៅអាហ្សង់ទីននៅចុងបញ្ចប់នៃរដូវកាលនេះ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺឪពុករបស់ Erling Haaland ក៏ធ្លាប់បានលេងឲ្យក្រុម Etihad ដែរនៅពេលដែលគាត់ជាកីឡាករ៕