Man Utd ចំណាយប្រាក់ដ៏ច្រើនដើម្បីរក្សា Pogba ឯ R.Madrid ចំណាយប្រាក់ ១០០ លានអឺរ៉ូលើ Greenwood

0
605

យោងតាមសារព័ត៌មាន Manchester Evening News បានអោយដឹងថា MU មានគំរោងតំឡើងប្រាក់ខែដល់ Paul Pogba អោយខ្ពស់ជាងប្រាក់ខែ ៣០០,០០០ ផោនក្នុងមួយសប្តាហ៍របស់ David de Gea ដើម្បីរក្សាបានខ្សែបម្រើសញ្ជាតិបារាំងរូបនេះ។ បច្ចុប្បន្ន Pogba នៅសល់កុងត្រាតែ ១ ឆ្នាំទៀតប៉ុណ្ណោះជាមួយនឹងពាក់កណ្តាលក្រហមនៃក្រុង Manchester ។

ប្រភពនៃកាសែតដុនបាឡូនបាននិយាយថា Real Madrid សុខចិត្តចំណាយប្រាក់ ១០០ លានអឺរ៉ូជាថ្នូរនឹងសេវាកម្មរបស់ Mason Greenwood ។ រដូវកាលនេះខ្សែប្រយុទ្ធកើតក្នុងឆ្នាំ ២០០១ រកបាន ១៥ គ្រាប់អោយ MU ដែល ៨ គ្រាប់នៅ Premier League ។

កាសែតអង់គ្លេសបានចុះផ្សាយដំណាលគ្នានោះដែរថាក្រុមតោខៀវ Chelsea បានត្រៀមចំណាយ ៧០ លានផោនដើម្បីជ្រើសរើសយក Kai Havertz ពី Leverkusen។ អ្វីដែលគូរឲ្យចាប់អារម្មណ៍ គឺ Havertz ជាគោលដៅរបស់ Man Utd ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

Jesse Lingard និង Phil Jones កំពុងស្ថិតនៅក្នុងខ្សែភ្នែករបស់ West Ham ដែលជាក្រុមដឹកនាំដោយអតីតគ្រូបង្វឹក MU លោក David Moyes ។ អ្នកទាំងពីរមិនប្រកួតប្រជែងដណ្តើមតំណែងជាផ្លូវការនៅឯក្រុម MU ហើយទំនងជានឹងត្រូវចាកចេញពីទឹកដី Old Trafford ។

Dortmund ទើបតែបានផ្តល់ពេលវេលាកំណត់នៅថ្ងៃទី ១០/៨ សម្រាប់ MU ប្រសិនបើពួកគេចង់ចុះហត្ថលេខាជាមួយ Jadon Sancho ។ វាត្រូវបានគេដឹងថា“ បិសាចក្រហម” មិនចង់ចំណាយប្រាក់ជាង ៥០ លានផោនសម្រាប់តារាអង់គ្លេសវ័យក្មេងឡើយខណៈដែល Dortmund ផ្តល់តម្លៃទ្វេដង។

យោងទៅតាម The Athletic បានអោយដឹងថា Paul Pogba ត្រូវបានគេនិយាយថារំភើបចិត្តចំពោះការរំពឹងថានឹងបានគៀកស្មាគ្នាលេងជាមួយ Jadon Sancho នៅ MU ។ ទោះយ៉ាងណា“ បិសាចក្រហម” និង Dortmund មិនបានរកឃើញសំឡេងរួមមួយទាក់ទងនឹងតម្លៃផ្ទេរកីឡាករវ័យ ២០ ឆ្នាំរូបនេះនោះទេ៕