Vardy ក្លាយ​ជា​​កីឡាករ​​វ័យ​ចំណាស់​ជាង​គេ​ដែល​ស្បែកជើង​មាស​នៅ PL

0
846

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Leicester City កីឡាករ Jamier Vardy បាន​ក្លាយ​ជា​កីឡាករ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ឈ្នះ​ស្បែកជើង​មាស​នៅ Premier League បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​រក​បាន​២៣​គ្រាប់។

កីឡាករ​វ័យ​៣៣​ឆ្នាំ​​បាន​គ្រង​តំណែង​​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​លីគ ដោយ​ឈរ​លើ Pierre-Emerick Aubameyang ​របស់​ Arsenal និង ខ្សែ​ប្រយុទ្ធ​របស់ Southampton កីឡាករ Danny Ings ដែល​អ្នក​ទាំង​ពីរ​មាន​២២​គ្រាប់​ដូច​គ្នា។

Vardy បាន​ក្លាយ​ជា​កីឡាករ​អង់គ្លេស​ទី​៩​ដែល​បាន​ឈ្នះ​ស្បែកជើង​មាស។ កាល​ពី​រដូវ​កាល​មុន​ដៃ​គូ​នៅ Liverpool កីឡាករ Sadio Mane និង Mohamed Salah និង Aubameyang បាន​ចែក​ស្បែកជើង​មាស​គ្នា ដោយ​ពួក​គេ​រក​បាន​២២​គ្រាប់​ដូច​គ្នា។

​Leicester បាន​បញ្ចប់​រដូវ​កាល​ឈរ​​នៅ​ចំណាត់​ថ្នាក់​លេខ​៥ បន្ទាប់​ពី​​ចាញ់ Manchester United​ នៅ​​ណាត់​ប្រកួត​ចុងក្រោយ​កាល​ពី​យប់​មិញ។ ត្បិត​មិន​បាន​លេង​នៅ Champion League ប៉ុន្តែ​ពួក​គេ​សល់​ឱកាស​នៅ Europa League៕