Premier League មានកាលវិភាគប្រកួត សម្រាប់រដូវកាលនៅសេសសល់។

0
580

– យោងតាម The Telegraph ក្លឹបបាល់ទាត់ Premier League បានទទួលកាលវិភាគប្រកួតសម្រាប់នៅសល់នៃរដូវកាល ២០១៩/២០២០ ។ ប្រសិនបើស្ថានការណ៍អំណោយផល Premier League នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៨ ខែមិថុនាដោយការប្រកួតគ្មានអ្នកទស្សនា។

រំពឹងថា ថ្ងៃទី ៩ និង ១០ ខែឧសភា កីឡាករក្នុងលីគកំពូលអង់គ្លេសនឹងត្រូវបានពិនិត្យCovid-19 ។ ដល់ថ្ងៃទី ១១/៥ កីឡាករនឹងត្រូវហាត់ជាក្រុមតូចៗហើយចាប់ពីថ្ងៃទី ១៨ ឧសភាវគ្គហ្វឹកហាត់អាចប្រព្រឹត្តទៅបានធម្មតា។

Premier League បច្ចុប្បន្នកំពុងស្ថិតនៅលើការពន្យាពេលដោយគ្មានកំណត់ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ។ ការប្រកួតនៅតែមាន ៩២ ប្រកួតជាមួយនឹង ៩ ជុំដែលនៅសល់ក៏ដូចជាការប្រកួតបន្ថែម ២ ប្រកួតទៀតគឺ Man City – Arsenal និង Aston Villa – Sheffield ។

ផែនការរបស់ Premier League គឺបញ្ចប់រដូវកាល ២០១៩/២០២០ ក្នុងរយៈពេល ៦ សប្តាហ៍។ នៅខែសីហាខាងមុខនេះ Man City និង Chelsea នឹងត្រលប់មកលេងនៅ Champions League វិញហើយ MU និង Wolves នឹងត្រលប់មកលេងនៅ Europa League វិញ។

ទោះយ៉ាងណាគម្រោង “ចាប់ផ្តើមរដូវកាលថ្មី” របស់ Premier League នៅតែរង់ចាំការយល់ព្រមពីអាជ្ញាធរ។ ជាពិសេសនៅពេលដែលរដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាពីលទ្ធភាពនៃគម្លាតចម្ងាយពីគ្នាក្នុងសង្គមដល់ខែមិថុនា។