Gerrard ប្រាប់​ពី​មូលហេតុ​ Liverpool មាន​ទម្រង់​លេង​ខ្លាំង

0
608

លោក​ Steven Gerrard គ្រូ​បង្គោល​ក្លឹប​ Rangers បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មូល​ហេតុ​ដែល​ក្លឹប​ Liverpool មាន​ទម្រង់​លេង​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​សារ​តែ​ក្លឹប​នេះ​មាន​អ្នក​ជំនាញ​ខាង​បង្ហាត់​ និង​កីឡាករ​ខ្លាំង​ទាំង​អស់​គ្នា​។

លោក​ Gerrard បាន​និយាយ​ថា​​ ៖ ” ពួក​យើង​ធ្លាប់​មាន​អ្នក​ជំនាញ​ខាង​បង្ហាត់​ ព្រម​ទាំង​​កីឡាករ​​មួយ​ចំនួន​ប៉ុណ្ណោះ​ ដែល​មាន​សមត្ថភាព​ខ្លាំង​ ” ។

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​ ៖ ” តែ​ឥឡូវ​ខ្ញុំ​មើល​ឃើញ​ថា​ ពួក​គេ​រាប់​តាំង​ពី​កីឡាករ​ពាក់​អាវ​លេខ​ ១​ រហូត​ដល់​កីឡា​ករ​ពាក់​អាវ​លេខ​ ២៦​ សុទ្ធ​តែ​ខ្លាំង​ៗ​ ហើយ​ខ្លាំង​ដូច​ៗ​គ្នា​ទៀត​ផង​ ” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លឹប​ Liverpool ក្នុង​ពេល​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Jurgen Klopp កំពុង​ឈាន​មុខ​គេ​នៅ​ក្នុង​ Premier League ដែល​មាន​ពិន្ទុ​ដាច់​គេ​ រហូត​ទៅ​ដល់​ ៨២​ពិន្ទុ​ឯណោះ​៕