Rafael និយាយថា៖ Neymar គួរតែធ្វើរឿងមួយនេះ

0
593

អតីតខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមបិសាចក្រហម Manchester United លោក Rafael ជឿជាក់ថា Neymar មិនមែនជាអ្នកដឹកនាំទេ ហើយត្រូវការកែលម្អរឿងជាច្រើននៅខាងក្រៅទីលាន ដើម្បីធានាឲ្យការដឹកនាំរបស់គាត់ទទួលបានជោគជ័យនៅប៉ុន្មានឆ្នាំខាងមុខនេះ។

Rafael បានលេងជាមួយ Neymar ឱ្យជម្រើសជាតិប្រេស៊ីលនៅឯព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១២ នៅទីក្រុងឡុងដ៍ ហើយដោយសារ Copa America ដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ រួមជាមួយព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២​ ជាពានដ៏សំខាន់សម្រាប់ប្រេស៊ីល ទើបខ្សែប្រយុទ្ធ Paris Saint-Germain រូបនេះនឹងក្លាយជាកីឡាករដ៏សំខាន់ក្នុងការប្រជែងពានអន្តរជាតិ។

ពិតណាស់ថាជម្រើសជាតិទាំងមូលត្រូវការ Neymar ហើយត្រូវការខ្លាំងណាស់ តែគាត់ត្រូវការកែលម្អចំណុចជាច្រើននៅក្រៅទីលាន។ វាសំខាន់ណាស់សម្រាប់កីឡាករបាល់ទាត់ ហើយគាត់ត្រូវការកែលម្អជាច្រើននៅក្រៅទីលានដើម្បីចូលមកប្រកួតក្នុងទីលានឱ្យអស់ពីសមត្ថភាព។ ខ្ញុំសង្ឃឹមថាគាត់អាចធ្វើបាន ហើយប្រសិនបើគាត់ធ្វើបាន យើងនឹងមានឱកាសច្រើនក្នុងការឈ្នះពានធំៗទាំងនោះ។

Neymar មិនមែនជាអ្នកដឹកនាំទេ។ ខ្ញុំមិនគិតថាគាត់សមជាអ្នកដឹកនាំទេ ហើយគាត់អាចធ្វើអ្វីដែលគាត់ធ្វើ ព្រោះគាត់មានសមត្ថភាព ប្រសិនបើគាត់ផ្តោតអារម្មណ៍ក្នុងការលេង គាត់គឺជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក។

ទោះបីជាគាត់ជាកីឡាករក្រៅស្រុកក៏ដោយ ក៏កីឡាករវ័យ ២៨ ឆ្នាំរូបនេះមានកំណត់ត្រាស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យសម្រាប់ប្រទេសរបស់គាត់ ដោយរកបាន ៦១ គ្រាប់ក្នុង ១០១ ប្រកួត ហើយបាននាំក្រុមឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១៦ ដែលបានធ្វើឡើងនៅទីក្រុងរីយ៉ូ (Rio)៕