Real Madrid បានបាចប្រាក់ ១០០ លានអឺរ៉ូ សម្រាប់ Icardi និង Aubameyang

961

Real Madrid ត្រៀមជ្រើសរើសគូរ “ឃាតករ” មួយគូរគឺ Mauro Icardi និង Aubameyang ដោយចំណាយថវិកាសរុប ១០០ លានអឺរ៉ូ។

Real Madrid បានចាប់ផ្តើមហ្វឹកហាត់ឡើងវិញតាំងពីថ្ងៃច័ន្ទកន្លងមក ហើយគ្រូបង្វឹកលោក Zinedine Zidane ក៏មានការពិភាក្សាតាមអ៊ិនធឺណិតជាមួយប្រធាន Florentino Perez អំពីគម្រោងអនាគតរបស់ក្លិបផងដែរ។

ឥលូវនេះ បន្ថែមពីលើការរៀបចំខ្លួនសម្រាប់ការប្រជែងដណ្តើមជើងឯក La Liga ជាមួយ Barca នៅពេលដែលការប្រកួតត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកវិញក្នុងរយៈពេលមួយខែទៀត លោក Zidane ក៏មានគម្រោងផ្ទេរ ឆ្ពោះទៅរដូវកាល ២០២០-២១ ផងដែរ។

ចំណុចលេចធ្លោមួយដែល Zidane មានគោលបំណងពង្រឹងខ្សែប្រយុទ្ធ ដោយសម្លឹងមើលឃើញគោលដៅទាំង២គឺ Mauro Icardi និង Pierre-Emerick Aubameyang ។

Diario Gol បានរាយការណ៍ថា Zidane ចង់បានទាំង Icardi និង Aubameyang ដើម្បីដោះស្រាយបញ្ហាសម្រាប់ខ្សែប្រយុទ្ធ។

រដូវកាលនេះ Real Madrid ពឹងផ្អែកខ្លាំងលើ Karim Benzema ។ Luka Jovic គឺជាការខកចិត្តដ៏ធំមួយ ខណៈដែល Mariano Diaz មានតែនៅលើកៅអីបម្រុងប៉ុណ្ណោះ។

Icardi ត្រូវបានក្លឹប PSG ខ្ចីជើងទៅ Inter ។ ប៉ុន្តែមិនយូរប៉ុន្មានក្រុមបាល់ទាត់រដ្ឋធានីប៉ារីសបានបញ្ជាក់ថាមិនគោរពតាមលក្ខខណ្ឌនៃការទិញខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះទេ។

Real Madrid បានចាប់អារម្មណ៍ជាយូរមកហើយលើ Icardi ។ ឥឡូវនេះគ្រូបង្វឹកលោក Zidane តម្រូវឱ្យលោកប្រធាន Perez បញ្ចប់គោលដៅដែលមានអាយុ ២៧ ឆ្នាំនេះ។

នៅខាង Aubameyang អតីតខ្សែប្រយុទ្ធរបស់ Dortmund បានស្នើសុំដោយបើកចំហឱ្យចាកចេញពីក្រុម Arsenal ដែលមិនអាចជួយឱ្យគាត់ឈ្នះពានរង្វាន់ហើយក៏មិនចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Champions League ផងដែរ។

នៅចុងឆ្នាំនេះ Benzema អាយុ ៣៣ ឆ្នាំហើយ។ ដូច្នេះការទិញ Icardi និង Aubameyang គឺជាគម្រោងសំខាន់ណាស់សម្រាប់ Real Madrid ។

គ្រូបង្វឹក Zidane ចង់បង្វែង Aubameyang, Benzema និង Icardi នៅរដូវកាលក្រោយ។ ការបង្ហាញខ្សែប្រយុទ្ធទាំង ៣ ក្នុងពេលដំណាលគ្នាក៏ជាដំណោះស្រាយមួយដែលសន្យាថានឹងជ្រាបចូលរាល់ការការពារ៕