Joao Felix ស៊ុត​ពីរ​គ្រាប់​ ខណៈ Atletico Madrid ឈ្នះ​នៅផ្ទះ Osasuna ៥-០

0
746

​Atletico Madrid បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Osasuna ៥–០ រំកិល​ឡើង​មក​កាន់​លេខ​៤ វិញ ​ដែល​ជា​តំណែង​ចុងក្រោយ​អាច​មាន​មុខ​នៅ UEFA Champions League រដូវ​កាល​ក្រោយ​។ ​ខ្សែ​ប្រយុទ្ធ​ព័រទុយ​ហ្កាល់​វ័យ ២០​ឆ្នាំ Joao Felix ដែល​មាន​តំលៃ ១១៣​លាន​ផោន​ផ្ទេរ​ពី Benifca​ ឆ្នាំមុន រក​បាន ២​គ្រាប់​ម្នាក់ឯង​ក្នុង​ប្រកួត​នេះ​នៅ​នាទី​ទី​២៧ និង ៥៦​។

Atletico Madrid នៅ​សល់​តែ ១១​នាទី​ទៀត​ចប់​ការប្រកួត​ក៏​រក​បាន​ដល់​ទៅ ៣​គ្រាប់​ដោយ Marcos Llore​nte, Alvaro Morata​ និង Yannick Carrasco​។ ​ជ័យជំនះ​នេះ​បាន​ធ្វើ​អោយ​ក្រុម​របស់​លោក Diego Simeone​ ឡើង​មក​ឈរ​លេខ​៤ វិញនាំមុខ​ក្រុម​លេខ​៥ Real Sociedad ២​ពិន្ទុ​ តែ Sociedad​ នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ និង​ដេញ​ពីក្រោយ​ក្រុម​លេខ​៣ Sevilla ២​ពិន្ទុ​។​ ​លទ្ធផល​ផ្សេងទៀត​យប់មិញ Eibar ២–២ Athletic Bilbao និង Real Valladolid ០–០ Celta Vigo៕